ប៉ាគីស្ថានស្វាគមន៍កម្ពុជាចូលរួមជាសមាជិកអង្គការសហប្រតិបត្តការឥស្លាម(OIC)
ប្រធានព្រឹទ្ធសភាប៉ាគីស្ថានឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី បានលើកឡើងថាប៉ាគីស្ថានស្វាគមន៍ឱ្យកម្ពុជាចូលជាសមាជិកអង្គការសហប្រតិបត្តិការឥស្លាមដោយបានកោតសរសើរពីការកសាងបានសុខដុមនីយកម្មសាសនាក្នុងប្រទេសកាន់ព្រះពុទ្ធសាសនាកម្ពុជា។
នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី នៅវិមានរដ្ឋសភាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយឯកឧត្តមស៊ីយ៉េដ យូសាហ្វ ថាជាការឆ្លើយតបនឹងសំណើរបស់ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន ។
អង្គការសហប្រតិបត្តិការឥស្លាម (OIC)គឺជាអង្គការអន្តររដ្ឋាភិបាលធំទីពីរនៅលើពិភពលោក បន្ទាប់ពីអង្គការសហប្រជាជាតិ។ OIC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៩ ដើម្បីការពារជនមូស្លីម និងការពារផលប្រយោជន៍នៃពិភពមូស្លីម ក្នុងស្មារតីលើកកម្ពស់សន្តិភាពអន្តរជាតិ និងភាពសុខដុមរមនាក្នុងចំណោមប្រជាជនផ្សេងៗនៃពិភពលោក។ អង្គការនេះមានរដ្ឋសមាជិកចំនួន ៥៧។ បើទោះបីជាអង្គការសហប្រតិបត្តិការឥស្លាមក្ដីតែក៏មានសមាជិកមួយចំនួនមិនមែនឥស្លាមផងដែរដូចជា ដោយឡែកប្រទេស រុស្ស៊ី និងថៃ ក៏ជាសមាជិកសង្កេតការណ៍នៃអង្គការមួយនេះដែរ៕





