បាតុកម្មតវ៉ារបស់និស្សិតប្រឆាំងនឹងការវាយលុករបស់អ៊ីស្រាអែលនៅហ្កាហ្សា កំពុងរាលដាលតាមសាកលវិទ្យាល័យជាច្រើនក្នុងពិភពលោក
បរទេស៖ ការតវ៉ារបស់ក្រុមចលនានិស្សិតប្រឆាំងការវាយលុករបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានរីករាលដាលដល់ប្រទេសជាច្រើនក្នុងពិភពលោក។ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅក្នុងបរិវេណសាកលវិទ្យាល័យយ៉ាងហោចណាស់ ៤០ របស់សហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី ១៧ ខែមេសា ដែលជារឿយៗបានបោះជំរំតង់ដើម្បីតវ៉ាប្រឆាំងនឹងចំនួនអ្នកស្លាប់ដែលកំពុងកើនឡើងនៅក្នុងដែនដីហ្កាហ្សាស្ទ្រីប។ ការតវ៉ាក៏មាននៅតាមសាកលវិទ្យាល័យ នៅប្រទេស អាល្លឺម៉ង់ អង់គ្លេស បារាំង កាណដា ប៉ាគីស្ថាន និងបង់ក្លាដេសជាដើម។ ប្រភព៖ BTV News