
បង្គាស្រស់ដឹកដោយរថយន្តទួរីសមួយគ្រឿងផ្ទុកនូវសារធាតុគីមីហាមឃាត់ត្រូវបានមន្រ្តីជំនាញ ក.ប.ប. និងនគរបាលសេដ្ឋកិច្ច ស្ទាក់ចាប់បាន

(ខេត្តកណ្ដាល)៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ដោយសហការជាមួយនគរបាលសេដ្ឋកិច្ច បានស្ទាក់រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿងជារថយន្តម៉ាកទួរីសផ្ទុកនូវបង្គាស្រស់ចំនួន ១២៤កេស ដែលស្មើនឹង ២,១៣០គីឡូក្រាមដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។ ជាលទ្ធផលនោះមន្រ្តីជំនាញបានរកឃើញសាធារតុគីមី Formolin និងមានចាក់ចាហួយ (CMC) ដែលសារធាតុទាំង២ខាងលើនេះធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ថន់ធ្ងរ និងខុសនឹងច្បាប់ដែលមានចែងជាធរមាន។
ចំពោះបង្គាទាំងអស់មន្រ្តីជំនាញបានដកហូតយកកម្ទេចចោលភ្លាមៗ និងពិន័យទៅតាមនីតិវិធីយ៉ាងធ្ងន់ធ្ងរផងដែរ។
ប្រភព៖ អគ្គនាយកដ្ឋាន បកក


