
បងស្រីម្នាក់ នៅជុំអះទី៩ ក្នុងភូមិជំនីក ឃុំជំនីក ខេត្តត្បូងឃ្មុំ បានបាត់ខ្លួនតាំងពីយប់ថ្ងៃទី៦ ខែមករា រហូតមកដល់ពេលនេះនៅមិនទាន់រកឃើញនៅឡើយ អំពាវនាវបងប្អូនបើបានឃើញជួយផ្តល់ដំណឹងដល់គ្រួសារផង

ត្បូងឃ្មុំ៖ បងស្រីឈ្មោះ គ្រឹម សាណះ អាយុ៣៦ឆ្នាំ (ដូចរូបខាងក្រោម) ជាអ្នករស់នៅជុំអះទី៩ ក្នុងភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបាត់ខ្លួន កាលពីវេលាយប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។
បើតាមក្រុមគ្រួសារ បានអោយទូរទស្សន៍មូស្លីមកម្ពុជាដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ថា មុនកើតហេតុ នាវេលាម៉ោង៦ល្ងាច ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះនិងក្រុមគ្រួសារ បាននាំគ្នាទៅដើរលេងនិងមើលគេជិះកន្ត្រកវិល នៅឯទីលានបាល់ទាត់ហាជ្ជីហ្វីកក្រីជំនីក រហូតដល់ម៉ោងជិត៩យប់ ក៏នាំគ្នាត្រឡប់មកផ្ទះវិញជាធម្មតា។ លុះបន្តិចក្រោយមក អំឡុងម៉ោង៩យប់ ថ្ងៃដដែល ស្រាប់តែមិនឃើញគាត់ ដោយមិនដឹងបាត់ទៅណា។
ក្រោយកើតហេតុ ក្រុមគ្រួសារដែលមានតែជីដូនចាស់ៗ និងអុំពូមីងជិតខាង បានខិតខំស្វែងរក និងដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នរគបាលមានសមត្ថកិច្ចផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់ទទួលបានដំណឹងអ្វីទាក់ទងនិងគាត់នៅឡើយ។
អាស្រ័យហេតុនេះ បើសិនបងប្អូនបានឃើញស្ត្រីដែលមានភិនភាគដូចនៅក្នុងរូបនេះ សូមទំនាក់ទំនងមកខាងគ្រួសារ តាមរយៈលេខទូរស័ព្ទ៖ 0973282654 ឬ 086685937៕
បញ្ជាក់៖ (ជនរងគ្រោះមិនមានជំងឺ ឬបញ្ហាស្មារតីអ្វីនោះទេ)

