• August 10, 2026
 តួកគីយ៉េ៖ កចិ្ចព្រមព្រៀងការពាររួមជាមួយអារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន អាចពង្រីកដល់អេហ្ស៊ីប

តួកគីយ៉េ៖ កចិ្ចព្រមព្រៀងការពាររួមជាមួយអារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន អាចពង្រីកដល់អេហ្ស៊ីប

Spread the love
Digiqole Ad
រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ លោក ហាកាន ហ្វីដង់ បានឱ្យដឹងថា សន្ធិសញ្ញាការពាររួមត្រីភាគីរវាង តួកគីយ៉េ អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន អាចនឹងពង្រីក ដើម្បីទទួលយកប្រទេសដទៃទៀតនៅក្នុងតំបន់ ជាពិសេស អេហ្ស៊ីប។
កិច្ចព្រមព្រៀងសន្តិសុខត្រីភាគីនេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រ។ លោក ហាកាន ហ្វីដង់ បាននិយាយថា មានប្រទេសមួយចំនួនកំពុងបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។
លោកបានបញ្ជាក់ថា អេហ្ស៊ីបអាចក្លាយជាសមាជិកបន្ទាប់ ក្រោយពីដោះស្រាយបញ្ហាបច្ចេកទេសមួយចំនួនរួចរាល់។
ប្រសិនបើអេហ្ស៊ីបចូលរួម វានឹងនាំមកនូវកម្លាំងយោធាដ៏ធំមួយទៀតនៅមជ្ឈិមបូព៌ា និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសមូស្លីមស៊ុននីសំខាន់ៗក្នុងតំបន់។
ប្រភព៖ Time Of Japan
Digiqole Ad

Related post