• December 19, 2024
 ជនជាតិសេណេហ្គាល់ជាង ៣០០នាក់ បានបាត់ខ្លួននៅក្នុងមហាសមុទ្រអាត្លង់ទិក ខណៈពួកគេកំពុងព្យាយាមធ្វើដំណើរតាមទូកឆ្ពោះទៅកោះកាណារី របស់ប្រទេសអេស្ប៉ាញ

ជនជាតិសេណេហ្គាល់ជាង ៣០០នាក់ បានបាត់ខ្លួននៅក្នុងមហាសមុទ្រអាត្លង់ទិក ខណៈពួកគេកំពុងព្យាយាមធ្វើដំណើរតាមទូកឆ្ពោះទៅកោះកាណារី របស់ប្រទេសអេស្ប៉ាញ

Spread the love
Digiqole Ad

ក្រុមជំនួយជនចំណាកស្រុក Walking Borders បាននិយាយថា យ៉ាងហោចណាស់មនុស្សជាង ៣០០នាក់ មកពីប្រទេសសេណេហ្គាល់ ដែលកំពុងធ្វើដំណើរតាមទូក ៣គ្រឿង ឆ្ពោះទៅកាន់កោះ កាណារី របស់ប្រទេសអេស្ប៉ាញ បានបាត់ខ្លួន។ នេះបើតាមការផ្សាយដោយសារព័ត៌មាន TRT World នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

លោកស្រី Helena Maleno មកពីក្រុមជំនួយ Walking Borders បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអាទិត្យថា ទូកពីរគ្រឿងដែលផ្ទុកមនុស្សប្រហែល ៦៥នាក់ និងមួយគ្រឿងទៀតផ្ទុកមនុស្សពី ៥០ ទៅ ៦០នាក់ បានបាត់ខ្លួនអស់រយៈពេល ១៥ថ្ងៃហើយ ចាប់តាំងពីពួកគេបានចាកចេញពីប្រទេសសេណេហ្គាល់ ដើម្បីព្យាយាមទៅដល់ប្រទេសអេស្ប៉ាញ។

ទូកទី៣ បានចាកចេញពីប្រទេសសេណេហ្គាល់ នៅថ្ងៃទី២៧ ខែមិថុនា ដោយមានមនុស្សប្រហែល ២០០នាក់ នៅលើនោះ។ ទូកទាំងបីគ្រឿងបានចាកចេញពីភូមិ Kafountine ស្ថិតនៅភាគខាងត្បូងនៃប្រទេសសេណេហ្គាល់។

លោកស្រី Helena Maleno បាននិយាយថា គ្រួសារជនចំណាកស្រុកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខសុវត្ថិភាពរបស់ពួកគេ។

ការធ្វើចំណាកស្រុកពីឆ្នេរសមុទ្ររបស់អាហ្រ្វិកខាងជើងទៅកាន់កោះកាណារី គឺជាផ្លូវមួយដែលត្រូវបានប្រើប្រាស់ច្រើនបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសនៅក្នុងរដូវក្តៅ។ យោងតាមទិន្នន័យពី អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) របស់អង្គការសហប្រជាជាតិ បានអោយដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៥៥៩នាក់ រួមទាំងកុមារ ២២នាក់ផងដែរ បានស្លាប់កាលពីឆ្នាំ២០២២ ក្នុងការប៉ុនប៉ងធ្វើចំណាកស្រុកទៅកាន់កោះកាណារី៕

Digiqole Ad

Related post