• December 20, 2024
 ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម បានបង្ហោះសារដាស់តឿនរំលឹកទៅដល់បងប្អូនស្ត្រីមូស្លីមឱ្យប្រុងប្រយត្ន័ជាមួយការស្លៀកពាក់មិនសមរម្យមួយចំនួន ដែលនាំឱ្យប្រាសចាកពីក្បួនច្បាប់នៃសាសនាឥស្លាម

ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម បានបង្ហោះសារដាស់តឿនរំលឹកទៅដល់បងប្អូនស្ត្រីមូស្លីមឱ្យប្រុងប្រយត្ន័ជាមួយការស្លៀកពាក់មិនសមរម្យមួយចំនួន ដែលនាំឱ្យប្រាសចាកពីក្បួនច្បាប់នៃសាសនាឥស្លាម

Spread the love
Digiqole Ad

ភ្នំពេញ៖ នៅក្នុងសាសនាឥស្លាម ស្ត្រីត្រូវបានចាត់ទុកដូចជាគ្រាប់ពេជ្យដ៏មានតម្លៃ និងត្រូវបានលើកតម្កើងដ៏ខ្ពង់ខ្ពស់បំផុត មិនត្រឹមតែសម័យបច្ចុប្បន្ននេះទេ ប៉ុន្តែតាំងពីជំនាន់មុនៗមកម៉្លេះ ដែលតម្លៃស្ត្រីត្រូវបានលើកតម្កើង។ ប៉ុន្តែដោយសង្កេតឃើញបច្ចុប្បន្ន មានស្ត្រីមូស្លីមមួយចំនួនតូច ជ្រើសរើសការស្លៀកពាក់ដោយមិនសមរម្យ ខណៈវាជាការបន្ទាបតម្លៃរបស់ខ្លួនឯង ទៅកាន់មនុស្សជាច្រើននោះ។ អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានបង្ហោះសារដាស់តឿនរំលឹកទៅដល់បងប្អូនស្ត្រីមូស្លីមអំពីការស្លៀកពាក់មិនសមរម្យ ដែលនាំឱ្យប្រាសចាកពីក្បួនច្បាប់នៃសាសនាឥស្លាម។ ការបង្ហោះសារដាស់តឿនរំលឹករបស់ អ្នកឧកញ៉ា សុះ កំរី បានធ្វើឡើង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់គាត់។

អ្នកឧកញ៉ា សុះ កំរ៉ី បានរំលឹកដាស់តឿនយ៉ាងដូច្នេះថា “ឱ ចៅស្រី! ចៅត្រូវចងចាំថា ការស្លៀកពាក់ខុសពីរបៀបឥស្លាមសំរាប់ស្ត្រី អល់ឡោះបានហាមឃាត់ខ្លាំងណាស់ រហូតក្នុងអាល់គូរអាន ដូចដែលអល់ឡោះជាម្ចាស់បានហាម ដែលមានខ្លឹមសាថា (ចូរពួកអ្នកកុំស្លៀកពាក់តុបតែង តាមរបៀបស្លៀកពាក់កនស្ត្រីអសីលធម៌ជំនាន់មុនឥស្លាមមកដល់)”។

អ្នកឧកញ៉ា សុះ កំរ៉ី បានអោយដឹងដែរថា របៀបស្លៀកពាក់ដូចស្ត្រីអាក្រក់ដែលហារាំ (ត្រូវបានហាមឃាត់) នៅជំនាន់មុននោះឥស្លាមមកដល់នោះ មានដូចជា៖
1- ស្លៀកពាក់របើកមុខខើចក្រោយ គ្របដណ្ដប់អាវរ៉ាត់មិនជិត។
2-ស្លៀកពាក់សំពត់អាវដែលតឹង ណែនចង្អៀតឃើញរាងរៅ។
3- ស្លៀកពាក់សំពត់អាវស្ដើងអាចមើលឃើញសាច់និងរាងរៅ។
4-ស្លៀកពាក់មានម៉ូតម៉ាករយ៉ីងរយោងរំលេចក្បាច់ក្បូរប៉ាក់ឌិន។
5- សាច់ក្រណាត់សំលៀកបំពាក់ រំលេចពណ៌ភ្លឺ ស្រស់ឆើតឆាយ។
6- ចង ឬពាក់រំយោលផ្កា ឬក្បាច់ លើក្បាល តាមដងខ្លួន ឬដែជើង។
7- ពាក់គ្រឿងមាសប្រាក់ហួសប្រមាណបញ្ចេញមកក្រៅ។
8- ប្រើគ្រឿងក្រអូប ទឹកអប់បញ្ចេញក្លិនដែលទាក់ទាញ។
9- ម៉ូតខោអាវដែលមិនមែនសំលៀកបំពាក់របស់ស្ត្រីឥស្លាម។
10- មិនមែនសំលៀកបុរស ដែលគេអាចច្រឡំថាជាបុរស។

គួរជម្រាបថា ក្រៅពីសារដាស់តឿនខាងលើ ឃើញថាមួយរយៈពេលចុងក្រោយនេះ អ្នកឧកញ៉ា សុះ កំរ៉ី ក៏បានរំលឹកក្រើនរំលឹកបន្ថែមទៅដល់ស្ត្រីមូស្លីម អោយពិនិត្យនូវការតុបតែងខ្លួនសារជាថ្មីដែលមួយចំនួនវាមិនត្រឹមត្រូវតាមក្បួនច្បាប់នៃសាសនាឥស្លាម ការបញ្ចេញអាវរ៉ាត់ផុសនៅលើបណ្តាញសង្គម ក៏ដូចជាត្រូវប្រកាន់ខ្ជាប់នូសីលធម៌ដ៏ល្អដើម្បីក្លាយជាស្ត្រីមូស្លីមដ៏សលីហះ។

 

Digiqole Ad

Related post