ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ទទួលបានមេដាយចំនួន ៤ គ្រឿងហើយ ពីព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA នៅសហរដ្ឋអាមេរិក
ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ទទួលបានមេដាយចំនួន ៤គ្រឿងហើយ ពីព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA នៅសហរដ្ឋអាមេរិក
——————-
ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ដែលកំពុងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA នៅសហរដ្ឋអាមេរិក ត្រឹមថ្ងៃទី២នៃកម្មវិធី ទទួលបានមេដាយចំនួន ៤គ្រឿងហើយ ក្នុងនោះ មេដាយមាសចំនួន ២គ្រឿង និងមេដាយប្រាក់ចំនួន ២គ្រឿង។
កីឡាករដែលដណ្តើមបានមេដាយចំនួន ៤គ្រឿងជូនជាតិ រួមមាន៖
១. កីឡាករ កៃ វ៉ាន់ស៊ីដែន ទទួលបានមេដាយមាស ១គ្រឿង លើវិញ្ញាសារ NOVICE SKI STOCK ជុំទី២។
២. កីឡាករ សាលី ហ្វីលីន (Golden Boy) ដណ្ដើមបានមេដាយមាស ១គ្រឿង និងប្រាក់ ១គ្រឿង លើវិញ្ញាសារ Amateur Runabout 1100 Stock និង Amateur Runabout Rec Lites ជុំទី២។
៣. កីឡាករ ម៉ីន មូសស្តាន ទទួលបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសារ Novice Runabout 1100 Stock ជុំទី២។
គួរជម្រាបថា ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជាដែលត្រូវចូលរួមប្រកួត WGP1 WORLD SERIES AMERICA-USA រួមមាន៖ ១- វីរៈកីឡាករ សាលី អ៊ូម៉ើត, ២- កីឡាករ សាលី ហ្វីលីន, ៣- កីឡាករ ម៉ីន អូស្មាន់, ៤- កីឡាករ កៃ វ៉ាន់ស៊ីដែន, និង៥- កីឡាករ ម៉ីន មូសស្តាន។
កម្មវិធីប្រកួត WGP1 WORLD SERIES AMERICA-USA នៅសហរដ្ឋអាមេរិក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤៕