ក្រសួងការបរទេសកម្ពុជា បង្ហាញទីតាំងដែលយោធាថៃ វាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើងគ្រប់គ្រងដីកម្ពុជាក្នុងខេត្តចំនួន៤ ដោយខុសច្បាប់
យោងតាមសេចក្តីប្រកាសផ្លូវការរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ បង្ហាញថាទីតាំងដែលយោធាថៃ វាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើងគ្រប់គ្រងដីកម្ពុជាក្នុងខេត្តចំនួន៤ ដោយខុសច្បាប់រួមមាន៖
-ទី១៖ ខេត្តបន្ទាយមានជ័យ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន
-ទី២៖ ខេត្តពោធិ៍សាត់៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ)
-ទី៣៖ ខេត្តព្រះវិហារ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ
-ទី៤៖ ខេត្តឧត្តរមានជ័យ៖ តំបន់អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស។





