• December 17, 2024
 ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ កម្ពុជាត្រៀមរៀបចំម្ហូបអាហារហាឡាល់សម្រាប់កីឡាករកីឡាការនីជាមូស្លីមដែលនឹងត្រូវមកចូលរួមប្រកួតទាំងអស់

ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ កម្ពុជាត្រៀមរៀបចំម្ហូបអាហារហាឡាល់សម្រាប់កីឡាករកីឡាការនីជាមូស្លីមដែលនឹងត្រូវមកចូលរួមប្រកួតទាំងអស់

Spread the love
Digiqole Ad

ភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ រួមជាមួយគណៈកម្មាការហាឡាល់កម្ពុជាបានកំពុងត្រៀមរៀបចំនូវមុខម្ហូបអាហារហាឡាល់សម្រាប់កីឡាករកីឡាការនីជាមូស្លីមដែលមកពីបណ្តាប្រទេសជាមិត្តមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជួយសម្រួលទៅដល់ពួកគេក្នុងកំឡុងពេលស្នាក់នៅកម្ពុជា ក៏ដូចជាបង្ហាញពីភាពយកចិត្តទុកដាក់ខ្ពស់ ខណៈការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គែមនៅកម្ពុជាឆ្នាំ២០២៣និងមកដល់ឆាប់ៗខាងមុខនេះ៕

ជាក់ស្តែងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ គណៈកម្មាការហាឡាល់កម្ពុជា ដែលដឹកនាំដោយឯកឧត្តម សាន់សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយ ឯកឧត្ដម ណូ ម៉ាត់សាត អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសស្តង់ដារ និងលាងសម្អាតសំភារៈចង្ក្រានបាយ (Semak) ជូនក្រុមហ៊ុន ហ្វាន់ ហ្វូដ ឯ.ក (សាខា ពហុកីទ្បាដ្ឋានជាតិមរតកតេជោ) ដោយក្រុមហ៊ុនមួយនេះនឹងក្លាយជាអ្នកដែលផ្គត់ផ្គង់ចំណីអាហារហាឡាល ជូនដល់កីឡាករ កីឡាការិនី សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គែមខាងមុខ ហើយនៅក្នុងនោះក្រុមគណៈកម្មាករមូស្លីមកម្ពុជាក៏បានត្រៀមកន្លែងថ្វាយបង្គំសម្រាប់មូស្លីមបុរសនិងនារីផងដែរ៕

ជាមួយគ្នានោះ គណៈកម្មាការហាឡាល់កម្ពុជាក៏បានវាយតម្លៃខ្ពស់លើលក្ខណៈបច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជាជូនវិស័យឯកជនជាលក្ខណៈអន្តរជាតិក្នុងការត្រៀមធ្វើយ៉ាងណាឱ្យកិច្ចការមួយនេះមានលក្ខណៈល្អប្រសើរ ជាមួយសេចក្តីទុកចិត្ត គុណភាព និងមានស្តង់ដារខ្ពស់សម្រាប់ទទួលភ្ញៀវអន្តរជាតិដែលវាជាមុខមាត់របស់ប្រទេសជាតិទាំងមូល។

គួរជម្រាបថា ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ នឹងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ក្នុងនោះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏បានប្រកាសផ្តល់ជូនទៅដល់ប្រតិភូអត្តពលិកអាស៊ីអាគ្នេយ៍ទាំងអស់ដែលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាដោយទទួលបានការស្នាក់នៅនិងការហូបចុកដោយឥតគិតថ្លៃផងដែរ។

Digiqole Ad

Related post