• October 1, 2025
 កូនភ្លោះ ខ្មែរឥស្លាម ៣នាក់ នៅស្រុកក្រូចឆ្នារ ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

កូនភ្លោះ ខ្មែរឥស្លាម ៣នាក់ នៅស្រុកក្រូចឆ្នារ ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

Spread the love
Digiqole Ad
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកញ្ញា បានអញ្ជើញជួបសំណេះសំណាល នាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ អំណោយ និងថវិកាមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ស្រ្តីសម្រាលបានកូនភ្លោះ ៣នាក់ មានទីលំនៅ នៅភូមិទ្រាទី១ ឃុំទ្រា ស្រុកក្រូចឆ្នារ ដែលកំពុងសម្រាកសម្រាលកូននៅមន្ទីរពេទ្យខេត្តកំពង់ចាម

ស្រី្តសម្រាលបានកូនភ្លោះ បីនាក់ ឈ្មោះ សុះ អ៊ីសះ អាយុ ៣៦ ឆ្នាំ និង ប្តីឈ្មោះ សារ៉ី ម៉ាហ៊ីត អាយុ ៣៦ ឆ្នាំ ជាខ្មែរឥស្លាម មានទីលំនៅ នៅភូមិទ្រាទី១ ឃុំទ្រា ស្រុកក្រូចឆ្នារ ខេត្តត្បូងឃ្មុំ ដែលសម្រាលបានកូនភ្លោះ ៣នាក់ ( ស្រី ២នាក់ ) កាលពីម៉ោង ១១ព្រឹក ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
ទារក ទារិកាភ្លោះ ទាំង ៣នាក់ នេះ ជាកូនភ្លោះទី ៤២៨ របស់សម្តេចទាំងទ្វេ មានឈ្មោះ
១,ទារក សុះ លីហ៊ីន ភេទប្រុស ទម្ងន់ ២,៥០០ ក្រាម
២, ទារិកា សុះ មីរ៉ល ភេទស្រី ទម្ងន់ ២,០០០ ក្រាម
៣, ទារិកា សុះ ស៊ីម៉ះ ភេទស្រី ទម្ងន់ ២,៤០០ ក្រាម។
Digiqole Ad

Related post