• December 20, 2024
 កម្ពុជា-វៀតណាម ឯកភាពបើកការហោះហើរត្រង់ ពីហាណូយទៅសៀមរាប

កម្ពុជា-វៀតណាម ឯកភាពបើកការហោះហើរត្រង់ ពីហាណូយទៅសៀមរាប

Spread the love
Digiqole Ad

កម្ពុជា និងវៀតណាម បានឯកភាពគ្នាបើកឱ្យមានការហោះហើរត្រង់​ពីរដ្ឋ​ធានី​ហាណូយ ប្រទេស​វៀតណាម មកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជា។ កិច្ចព្រមព្រៀង​ហោះ​ហើរត្រង់នេះ ត្រូវបានធ្វើ​ឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ផាម មិញ​ជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ​កម្ពុជា​-វៀត​ណាម ឆ្នាំ​២០២៣ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

តាមរយៈការបើកឱ្យមានជើងហោះហើរត្រង់នេះ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការ​ទាក់​ទាញ​ភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរធុរជន វិនិយោគិន ក៏ដូចជាការ​សម្រួលដល់​មធ្យោយបាយ​ធ្វើ​ដំណើរ និងការដឹកជញ្ជូនជាដើម។ល។

សូមបញ្ជាក់ថា មកដល់ឆ្នាំ២០២៣នេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងការ​ទូតផ្លូវ​ការ​ជាមួយ​គ្នា​រយៈពេល ៥៦ ឆ្នាំមកហើយ។ រយៈពេល ៥៦ ឆ្នាំមកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ភូមិផងទាំងពីរនេះ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ វៀតណាម បានក្លាយជា​ប្រទេ​សសមាជិកអាស៊ានដំបូងគេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើស​ធ្វើ​ដំណើរ​បំពេញទស្សន​កិច្ច​ជាផ្លូវការ។ ក្នុងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់របស់វៀតណាម សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដោយសម្តេច​សង្កត់ធ្ងន់ថា នៅតែបន្តរក្សាទំនាក់ទំនងល្អ មិនប្តូរនយោបាយនៃទំនាក់​ទំនងល្អជា​មួយប្រទេសជាមិត្តនោះ​ឡើយ​៕

 

Digiqole Ad

Related post