• December 19, 2024
 Sheikh Mohammed bin Abdulkarim Al-Issa អគ្គលេខាធិការនៃសម្ព័ន្ធពិភពឥស្លាម ក្លាយជាឥស្សរជនសាសនាមកពីក្រៅប្រទេសដំបូងគេក្នុងរយៈពេល ៤០០ឆ្នាំ ដែលបានឡើងថ្លែងឃុទហ្ពះថ្ងៃសុក្រ នៅវិហារឥស្លាម Masjid-e-Jahan Numa ក្នុងទីក្រុងដេលី ប្រទេសឥណ្ឌា

Secretary General, Chairman of the Muslim World League, Sheikh Dr Mohammed Al-Issa, lead prayers and sermon at the Great Jama Mosque in the Indian capital, New Delhi for the first time in 400 years, a religious figure outside India ascends this pulpit, at the invitation of the imam and preacher of the mosque.

Spread the love
Digiqole Ad

លោកបណ្ឌិត Sheikh Mohammed bin Abdulkarim Al-Issa អគ្គលេខាធិការនៃសម្ព័ន្ធពិភពឥស្លាម Muslim World League និងជាប្រធានអង្គការអ្នកប្រាជ្ញមូស្លីម បានក្លាយជាឥស្សរជនសាសនាមកពីក្រៅប្រទេសដំបូងគេក្នុងរយៈពេល ៤០០ឆ្នាំ ដែលបានឡើងថ្លែងឃុទហ្ពះថ្ងៃសុក្រ នៅវិហារឥស្លាម Masjid-e-Jahan Numa ក្នុងទីក្រុងដេលី ប្រទេសឥណ្ឌា។

យោងតាមគេហទំព័រ Muslim World League នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ Sheikh Mohammed bin Abdulkarim Al-Issa បានឡើងថ្លែងឃុទហ្ពះថ្ងៃសុក្រ កាលពីសប្តាហ៍មុន តបតាមការអញ្ជើញរបស់អ៊ីម៉ាំម៉ាស្ជិតនៃវិហារនេះ ហើយត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកចូលរួមថ្វាយបង្គំ។

វិហារឥស្លាម Masjid-e-Jahan Numa នៅទីក្រុងដេលី ប្រទេសឥណ្ឌា គឺជាវិហារឥស្លាមដ៏ចំណាស់ និងមានប្រវត្តិយូរលង់ សាងសង់ឡើងដោយចក្រភព Mughal ប្រហែល ៤០០ឆ្នាំមុន ដែលត្រូវបានគេស្គាល់ថាជា Jama Masjid គឺជាកន្លែងគោរពប្រណិបត្តិថ្វាយបង្គំដ៏ធំ និងស្រស់ស្អាតបំផុត នៅលើឧបទ្វីបឥណ្ឌា ដែលអាចផ្ទុកអ្នកថ្វាយបង្គំបានរហូតដល់ ៨៥,០០០នាក់។

លោកបណ្ឌិត Al-Issa បានមកដល់ទីក្រុងដេលី នៅថ្ងៃទី១០ ខែកក្កដា បន្ទាប់ពីមានការអញ្ជើញជាផ្លូវការពីរដ្ឋាភិបាលឥណ្ឌា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិតបានជួបជាមួយ ប្រធានាធិបតីឥណ្ឌា លោក Droupadi Murmu លោកនាយករដ្ឋមន្ត្រី Narendra Modi និងរដ្ឋមន្ត្រីកិច្ចការជនជាតិភាគតិច Smriti Irani ព្រមទាំងបានជួបប្រជុំជាមួយអ្នកប្រាជ្ញឥស្លាមជាន់ខ្ពស់ឥណ្ឌា និងអ្នកដឹកនាំសាសនានៃជំនឿផ្សេងៗផងដែរ។

ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត Al-Issa នាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនាជាបងប្អូន និងមិត្តភាព ដើម្បីបង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការ និងដើម្បីពិភាក្សាលើប្រធានបទជាច្រើនដែលមានផលប្រយោជន៍រួមរវាងជំនឿសាសនា។

លោក Mohammed Abdul Hakkim Al-Kandi ដែលជាអ៊ីម៉ាំនៃវិហារ Jama Masjid បាននិយាយថា ដំណើរទស្សនកិច្ចរបស់ លោកបណ្ឌិត Mohammed bin Abdulkarim Al-Issa គឺដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងអ្នកកាន់សាសនាឥស្លាម និងអ្នកកាន់សាសនាដទៃទៀត នៅក្នុងប្រទេសឥណ្ឌា។

ប្រទេសឥណ្ឌាមានប្រជាជនចំនួន ១.៤ពាន់លាននាក់ ដែលក្នុងនោះ ប្រជាជនម៉ូស្លីមប្រហែល ២១០លាននាក់ ដែលបានក្លាយជាប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេបំផុតនៅលើពិភពលោក។ រយៈពេលជាង ៧៥ឆ្នាំ បន្ទាប់ពីប្រទេសឥណ្ឌាទទួលបានឯករាជ្យ រដ្ឋាភិបាលបានបើកអោយមានការរស់នៅតាមឧត្តមគតិនៃសង្គមមួយ ដែលអ្នកកាន់សាសនាជាច្រើនអាចរស់នៅដោយសុខដុមនីយកម្មសាសនា និងអនុវត្តជំនឿរបស់ពួកគេដោយសេរី។ ប៉ុន្តែទោះជាយ៉ាងណា មួយរយៈចុងក្រោយនេះ ជម្លោះអន្តរសហគមន៍បានផ្ទុះឡើង ដែលនាំឱ្យមានការអំពាវនាវជាបន្តបន្ទាប់ ដើម្បីអោយមានការសម្របសម្រួល និងកិច្ចសន្ទនា។

គួរជម្រាបថា មេដឹកនាំសាសនា ដែលមានវត្តមាននៅក្នុងការថ្លែងសុន្ទរកថារបស់លោកបណ្ឌិត Al-Issa និងព្រឹត្តិការណ៍ផ្សេងទៀតក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ សុទ្ធតែបាននិយាយថា ពួកគេសង្ឃឹមថា វានឹងជំរុញឱ្យមានការចុះសម្រុងគ្នារវាងជំនឿសាសនាបន្ថែមទៀត៕

Related post