អ្នកកាសែតប៉ាឡេស្ទីនចំនួន ៨៦ នាក់ហើយត្រូវបានសម្លាប់ ក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់អ្នកកាសែតប៉ាឡេស្ទីន ៨៦នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការយោធាអ៊ីស្រាអែលដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។Read More