លិចទូកមួយគ្រឿងនៅឆ្នេរសមុទ្រ Aden ប្រទេសយេម៉ែន បណ្តាលអោយមនុស្ស ៣៩នាក់ស្លាប់ ខណៈ១៥០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន
មន្ត្រីក្នុងតំបន់ និងសាក្សី បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៩នាក់បានស្លាប់ ដែលភាគច្រើនជាស្ត្រី និង ១៥០នាក់កំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងដែលផ្ទុកមនុស្ស ២៦០នាក់ បានលិចនៅឆ្នេរសមុទ្រ Aden របស់ប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។Read More