លោក Muhammad Yunus៖ រដ្ឋាភិបាលនឹងរៀបចំការបោះឆ្នោតថ្មី បន្ទាប់ពីការកែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យសំខាន់ៗ
លោក Muhammad Yunus បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសបង់ក្លាដែសនឹងរៀបចំការបោះឆ្នោតថ្មី បន្ទាប់ពីការកែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យសំខាន់ៗ។ នេះជាការលើកឡើងរបស់លោក នៅក្នុងសន្និសីទពិសេសមួយ នៅទីក្រុង Dhaka ទៅកាន់អ្នកការទូតបរទេសជាលើកដំបូង បន្ទាប់ពីចូលកាន់តំណែងជាប្រធានរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេស បន្ទាប់ពីនាយករដ្ឋមន្រ្តី Sheikh Hasina បានលាលែងពីតំណែង ហើយបានភៀសខ្លួន ចំពេលមានការតវ៉ាដោយហិង្សាអំពាវនាវអោយលោកស្រីចុះចេញពីតំណែង។Read More