
Lubna Of Cordoba ជាកំពូលស្ត្រីមូស្លីមដែលឆ្លាតវៃ និងមានទេព្យកោសល្យខ្ពស់ក្លាយជាគណិតវិទូ និងជាអ្នកវិទ្យាសាស្ត្រដ៏មានឥទ្ធិពលបំផុតក្នុងចំណោមអ្នកវិទ្យាសាស្ត្រលើពិភពលោក

Lubna Of Cordoba ជាកំពូលស្ត្រីមូស្លីមដែលឆ្លាតវៃ និងមានទេព្យកោសល្យខ្ពស់ក្លាយជាគណិតវិទូ និងជាអ្នកវិទ្យាសាស្ត្រដ៏មានឥទ្ធិពលបំផុតក្នុងចំណោមអ្នកវិទ្យាសាស្ត្រលើពិភពលោក
បើយោងតាមឯកសារប្រវត្តិសាស្ត្រឥស្លាមបានឱ្យដឹងថា Lubna of Cordoba គឺជាស្ត្រីមូស្លីមវៃឆ្លាតម្នាក់ ដែលរស់នៅក្នុងសម័យ (Al-Andalus) ខណៈបច្ចុប្បន្នគេស្គាល់ថាស្ថិតលើតំបន់ប្រវត្តិសាស្ត្រនៃឧបទ្វីប Iberian (នៃអេស្ប៉ាញ និងព័រទុយហ្គាល់សម័យទំនើប) ប្រហែលសតវត្សទី ១០ ។ លោកស្រី Lubna គឺមានឈ្មោះល្បីល្បាញក្នុងវិស័យគណិតវិទ្យា និងវិទ្យាសាស្ត្រ។ គាត់ត្រូវបានគេស្គាល់ថាជាស្ត្រីវីរភាពម្នាក់ ក្នុងរដ្ឋអ៊ុមាយ៉ា (Umayyad Caliphate) នៅទីក្រុងក័រដូបា (Córdoba) ដែលជាមជ្ឈមណ្ឌលនៃវប្បធម៌ និងវិទ្យាសាស្ត្រ។
លោកស្រី Lubna ត្រូវបានគេដឹងថា បានចូលរួមក្នុងព្រះរាជវាំងរបស់ Caliph Al-Hakam II។ ដោយសារតែការចេះអានចេះសរសេរ និងការមានចំណេះដឹងខ្ពស់ក្នុងគណិតវិទ្យា គាត់ត្រូវបានជ្រើសរើសឱ្យធ្វើការជាមួយបុរសអ្នកប្រាជ្ញ និងអ្នកវិទ្យាសាស្ត្រដ៏ល្បី។ Lubna បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យក្នុងការគណនាគណិតស្មុគស្មាញ និងការដោះស្រាយបញ្ហាវិទ្យាសាស្ត្រដែលស្របនឹងគោលការណ៍ទំនើបនៃសម័យនោះ។ Lubna មិនត្រឹមតែជាវិទ្យាសាស្ត្រ និងគណិតវិទូប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ជាជំនួយការសំខាន់របស់គ្រូបង្រៀន និងអ្នកប្រាជ្ញក្នុងសាលារាជវាំង។
Lubna គឺជាសញ្ញាសម្គាល់ដ៏អស្ចារ្យនៃស្ត្រីដែលមានទេពកោសល្យក្នុងសម័យមូស្លីមបុរាណ។ គាត់បានចូលរួមយ៉ាងសំខាន់ក្នុងការរីកចម្រើននៃវិទ្យាសាស្ត្រ និងការអប់រំ។ អ្នកនិពន្ធប្រវត្តិសាស្ត្របានពិពណ៌នាគាត់ថា ជាស្ត្រីឆ្លាតវៃ មានការយល់ដឹងទូលំទូលាយពីគណិតវិទ្យា អក្សរសាស្ត្រ និងភាសា។ ខណៈការរស់នៅ និងស្នាដៃរបស់ Lubna of Cordoba ជាភស្តុតាងថា ស្ត្រីអាចចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ។
ជាក់ស្តែង លោកស្រី Lubna មានចំណេះដឹងល្អបំផុតក្នុងវិស័យគណិតវិទ្យា។ នាងអាចដោះស្រាយបញ្ហាគណិតស្មុគស្មាញ ដូចជា ការគណនាអាល់ហ្សេប្រា (algebra) និងវិធីគណនាដែលពាក់ព័ន្ធនឹងវាស់វែង ឬចំនួន។ គាត់ពូកែបំផុតក្នុងការគណនាការ ទោះបីជាលំបាកដែលបុរសជាច្រើនពិបាកដោះស្រាយ។
Lubna មានជំនាញខ្ពស់ក្នុងភាសាអារ៉ាប់ និងភាសាបរទេសផ្សេងៗ ដូចជា ភាសាក្រេក (Greek) និងភាសាឡាទីន (Latin)។ ជំនាញនេះបានជួយឲ្យនាងអាចបកប្រែសៀវភៅវិទ្យាសាស្ត្រចាស់ៗ ព្រមទាំងរក្សាទុកចំណេះដឹងបុរាណសំខាន់ៗ។
Lubna មានសមត្ថភាពក្នុងការចម្លង និងរក្សាទុកសៀវភៅវិទ្យាសាស្ត្រយ៉ាងម៉ត់ចត់ ដោយបញ្ជាក់ថាគាត់មានការយល់ដឹងពីអត្ថន័យ និងមាតិកាសៀវភៅទាំងនោះ។ គាត់ក៏មានឥទ្ធិពលក្នុងការបង្កើតបណ្ណាល័យអាល់-ហាកាំ II ដែលមានសៀវភៅរាប់សែនក្បាលផងដែរ។
បន្ថែមពីនេះ Lubna ក៏មានចំណេះដឹងទូលំទូលាយពីវិទ្យាសាស្ត្រទូទៅ ដូចជា អស្ត្រូណូមី (astronomy) និងលោហវិទ្យា។ គាត់ត្រូវបានគេចាត់ទុកថាជាអ្នកស្រាវជ្រាវស្រ្តីកម្រម្នាក់ដែលអាចពិភាក្សាដោយស្មើនឹងអ្នកប្រាជ្ញបុរសក្នុងសម័យនោះ។
