Jannatul Baqi ទីបញ្ចុះសពឥស្លាមដំបូង និងចំណាស់ជាងគេបំផុតក្នុងទីក្រុងម៉ាឌីណះ

Jannatul Baqi ទីបញ្ចុះសពឥស្លាមដំបូង និងចំណាស់ជាងគេបំផុតក្នុងទីក្រុងម៉ាឌីណះ

Spread the love
Digiqole Ad

Jannatul Baqi ទីបញ្ចុះសពឥស្លាមដំបូង និងចំណាស់ជាងគេបំផុតក្នុងទីក្រុងម៉ាឌីណះ ដែលបានបង្កើតឡើងដោយព្យាការីម៉ូហាំម៉ាត់ ខណៈក្រុមគ្រួសារសាច់ញាតិរបស់ព្យាការី និងអ្នកប្រាជ្ញប្រវត្តិសាស្ត្រឥស្លាមល្បីៗក៏ត្រូវបានបញ្ចុះនៅទីនេះ

បើយោងតាមឯកសារប្រវត្តិសាស្ត្រឥស្លាមជាច្រើនបានឱ្យដឹងថា Jannatul Baqi គឺជាទីបញ្ចុះសពសម្រាប់អ្នកមូស្លីមដំបូងបំផុត និងចំណាស់ជាងគេ ស្ថិតក្នុងទីក្រងម៉ាឌីណះ ដែលបង្កើតឡើងដោយព្យាការីម៉ូហាំម៉ាត់ មានទីតាំងស្ថិតនៅ ភាគខាងត្បូង នៃ Masjid al‑Nabawi ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ពេលនោះ ព្យាការីម៉ូហាំម៉ាត់បានមកដល់តំបន់នេះដំបូងក្នុងឆ្នាំ 622 នៃគ.ស ខណៈតំបន់ al-Baqi នេះ គឺជាទឹកដីដែលគ្របដណ្តប់ដោយវាលទទេ។ យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ បន្ទាប់ពីការមកដល់របស់ព្យាការីម៉ូហាំម៉ាត់ហើយ ពេលនោះ គាត់បានសង់ផ្ទះនៅជិត al-Baqi ដែលត្រូវបានគេស្គាល់ថា ជាទីបញ្ចុះសពអ្នកឥស្លាមមកដល់បច្ចុប្បន្ននេះ។

ក្រោយពីការតាំងទីលំនៅរបស់ព្យាការីម៉ូហាំម៉ាត់នៅតំបន់ Al Baqi ក្នុងទីក្រុងម៉ាឌីណះរួចមក គឺគាត់បានបង្កើតឱ្យមានវិហារឥស្លាម និងកន្លែងសិក្សារៀនសូត្យជាច្រើន។ជាពិសេស ទីបញ្ចុះសពនេះតែម្តង ដែលជាប្រវត្តិសាស្ត្រដ៏ចំណាស់ និងត្រូវបានគេចាត់ទុកថា កន្លែងដែលព្យាការីស្រឡាញ់ ហើយប្រាថ្នាចង់បញ្ចុះសពរបស់គាត់នៅទីនេះដូចគ្នា។

មនុស្សដំបូងដែលបានបញ្ចុះនៅ Jannatul Baqi គឺAs’ad ibn Zurarah។ លុះក្រោយៗមក គឺមានអ្នកប្រាជ្ញឥស្លាមល្បីមួយចំនួនមានដូចជា ខលីហ្វះអូស្មាន ខលីហកវះអាលី និងអ្នកជិតស្និទដែលជាសហាពាត់របស់ព្យាការីម៉ូហាំម៉ាត់មួយចំនួនមាន Abdur Rahman bin Auf, Sa’d bin Abi Waqqas, Abdullah bin Mas’ud, Abu Sa’id al‑Khudri, Imam Malik។
ជាពិសេស សមាជិកគ្រួសារកូនៗ និងភរិយារបស់ព្យាការី មូហាំម៉ាត់ ដូចជា Aisha bint Abu Bakr, Safiyyah bint Hayy al Akhtab និង Umme Salamah bint Abu Umama , Fatimah, Ruqayyah, Zainab, Umme Kulthum។

ទីបញ្ចុះសពខាងលើនេះ ត្រូវបានបំផ្លាញជាច្រើនដង ដោយលើកដំបូង នៅឆ្នាំ 1806 បន្ទាប់មកក៏មានការកសាងឡើងវិញ តែវាត្រូវបានបំផ្លាញម្ដងទៀតនៅឆ្នាំ1926។ តែទោះជាយ៉ាងណា ក្រោយមក ស្ថិតក្រោមការគ្រប់គ្រប់របស់រដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីតបច្ចុប្បន្នគឺបានប្រែក្លាយទៅជាកន្លែងប្រវត្តិសាស្តដែលអ្នកធ្វើដំណើរមកអ៊ុរោះ មកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រនេះ។

សូមគូសបញ្ជាក់ថា Jannatul Baqi បច្ចុប្បន្នគឺមានមនុស្សជាច្រើនបានចាប់អារម្មណ៍ និងចង់ទៅទស្សនាកន្លែងប្រវត្តិសាស្ត្រឥស្លាមដែលពោរពេញទៅដោយបុគ្គលល្បីៗ ជាពិសេសក្រុមគ្រួសារសាច់ញាតិរបស់ព្យាការីម៉ូហាំម៉ាត់ ដែលពួកគេជឿថា តំបន់នេះជាកន្លែងដ៏ពិសិដ្ឋ និងទឹកដីដ៏អស្ចារ្យផងដែរ។

Digiqole Ad

Related post