អត្ថបទស្រាវជ្រាវ

Hayat Al-Sindi គឺជាវិទ្យាសាស្ត្រស្ត្រីអារ៉ាប់ដំបូងគេ ដែលក្លាយជាអ្នកច្នៃប្រឌិត និងអ្នកដឹកនាំដ៏ធំក្នុងវិស័យវិទ្យាសាស្ត្រ

Spread the love

លោកស្រី Dr. Hayat Al-Sindi កើតនៅ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៦៧ ក្នុងទីក្រុង មាក្កះនៃប្រទេសអារ៉ាប៊ីសូឌីត។ គាត់បានមានឱកាសចាកចេញទៅសិក្សានិងបណ្តុះបណ្តាលផ្នែកភាសាសអង់គ្លេសនៅប្រទេសអង់គ្លេសក្នុងឆ្នាំ 1991។ បន្ទាប់ពីរៀនភាសានិង A-levels ត្រឹមពេលពីរឆ្នាំ លោកស្រី Hayat Al sindi បានចូលរៀននៅ King’s College London, សិក្សាផ្នែក Pharmacology ហើយបញ្ចប់ដ៏ជោគជ័យក្នុងឆ្នាំ 1995 ។

ក្នុងឆ្នាំ 2001 គាត់ក្លាយជាស្ត្រីអារ៉ាប់ដំបូងបំផុតម្នាក់ដែលត្រូវទទួលបាន PhD ផ្នែក Biotechnology នៅ Newnham College, Cambridge University និងក្លាយជាស្ត្រីទីមួយមកពីប្រទេសអារ៉ាប់ដែលបានបញ្ចប់សញ្ញាបត្របណ្ឌិតក្នុងផ្នែកនេះ។ លោកស្រីក៏បានបន្តការស្រាវជ្រាវនៅ MIT និង Harvard រហូតអាចបង្កើតបានឧបករណ៍វិជ្ជសាស្ត្រសំខាន់ៗជាច្រើន ដែលបានជួយទៅពលរដ្ឋស្ថិតនៅប្រទេសក្រីក្រជាច្រើន ខណៈឧបករណ៍របស់លោកស្រីត្រូវបានប្រើប្រាស់និងពេញនិយមរហូតមកដល់បច្ចុប្បន្ន។

ជាក់ស្តែង ឧបករណ៍ និងបច្ចេកវិទ្យាសំខាន់ៗដែលលោកស្រីបានរកឃើញ និងបង្កើតឡើងមានដូចជា៖ ឧបករណ៍វេជ្ជសាស្ត្រថោកសម្រាប់តេស្តឈាម និងរាងកាយ, ផលិតជាបន្ទះក្រដាសតូចៗ អាចប្រើត្រឹមតែឈាមបន្តិចដើម្បីរកជំងឺដូចជា ទឹកនោមផ្អែម, ជំងឺក្រិនសរសៃឈាម, អាស៊ីតខ្លាញ់ ដែលមានតម្លៃសមរម្យ ងាយស្រួលដឹកជញ្ជូន, មិនចាំបាច់មានឧបករណ៍ធំៗពិនិត្រ ឬពិសោធន៍។
បច្ចេកវិទ្យាដែលប្រើសម្រាប់ពិនិត្យមើលសុខភាព ដោយអាចប្រើក្នុងវេជ្ជសាស្ត្រសម្រាប់កំណត់រោគរហ័ស។ ក្នុងនោះ រាល់ការផលិតឧបករណ៍ត្រួតពិនិត្យជំងឺរបស់លោកស្រី គឺអាចប្រើក្នុង តំបន់ជនបទឆ្ងាយ ដែលគ្មានមន្ទីរពិសោធន៍។

លោកស្រី Hayat Al-Sindi មិនត្រឹមតែជាអ្នកវិទ្យាសាស្ត្រដ៏ឆ្នើមទេ ប៉ុន្តែជាអ្នកច្នៃប្រឌិតនូវឧបករណ៍ ថោក តូច ងាយប្រើ ដែលអាចជួយអ្នកជំងឺរាប់លាននាក់នៅតំបន់ក្រីក្រ។ ហើយគាត់ក៏បានបង្ហាញឲ្យពិភពលោកឃើញថា ស្ត្រីឥស្លាមអាចក្លាយជាអ្នកច្នៃប្រឌិត និងអ្នកដឹកនាំដ៏ធំក្នុងវិស័យវិទ្យាសាស្ត្រ និងសង្គម។ ហើយគាត់ក៏ត្រូវបានគេចាត់ទុកជាស្ត្រីមូស្លីមដែលបង្កើតឥទ្ធិពល និងជាគំរូសម្រាប់ស្ត្រីនៅអារ៉ាប់ និងទូទាំងពិភពលោក។ គាត់ជាអ្នកលើកស្ទួយក្តីស្រមៃ សិទ្ធិ និងឱកាសស្មើភាពសម្រាប់ស្ត្រីក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ការចូលរួមរបស់លោកស្រីជាមួយ UNESCO និងអង្គការអន្តរជាតិជាច្រើន បានផ្ដល់កម្លាំងឲ្យស្ត្រីមូស្លីមទូទាំងពិភពលោកផ្សេងទៀតមានកម្លាំងក្នុងការចូលរួមសង្គម និងជាផ្លូវសម្រាប់ក្មេងៗជំនាន់ក្រោយ។

camm

Recent Posts

ប៉ាគីស្ថាន ប្រកាសត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់

(ឥស្លាម៉ាបាដ)៖ នាថ្ងៃអង្គារទី២៤ ខែមីនានេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Mohamad Shehbaz Sharif បានប្រកាសថា ប្រទេសរបស់លោកមានឆន្ទៈពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន…

21 hours ago

U.S.-Based Zakat Foundation Continues Supporting Muslim Communities in Cambodia During Ramadan 2026

Phnom Penh: During the holy month of Ramadan 2026, a U.S.-based Zakat Foundation has continued…

2 days ago

អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បន្តគាំទ្រសហគមន៍មូស្លិមកម្ពុជា ក្នុងខែរ៉ាម៉ាឌន ឆ្នាំ២០២៦

ភ្នំពេញ៖ក្នុងឱកាសខែបរិសុទ្ធរ៉ាម៉ាឌន ឆ្នាំ២០២៦ អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក បានបន្ត ផ្តល់ការគាំទ្រហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋមូស្លិមនៅកម្ពុជា តាមរយៈគម្រោងផ្តល់អាហារ ស្រាយបួស (more…)

2 days ago

អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់

នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…

3 weeks ago

កញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន របស់មជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌(KSRelief)ដែលផ្តល់មកសហគមន៍ខ្មែរឥស្លាមត្រូវបានរៀបចំចែកជូន ដល់សាសនិកឥស្លាម ជាបន្តបន្ទាប់ ខណៈដែលខែរ៉ាម៉ាឌនជិតមកដល

នៅរសៀលថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញជាអធិបតី និងលោក អះម៉ាត់យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ នៃគណៈដឹកនាំជាន់ (more…)

1 month ago

សាសនិកឥស្លាមកម្ពុជាជិត១ម៉ឺននាក់ ចូលរួមពិធីជួបជុំដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក

ពិធីអ៊ិជទីម៉ាក ជួបជុំសាសនិកឥស្លាមដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក ស្ថិតនៅវិហារឥស្លាម ភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋសាសនិកឥស្លាមចូលរួមចំនួន ៩,៤២៩នាក់ មកពីទូទាំង ២៥រាជធានី ខេត្ត ក្រុង និងសាសនិកឥស្លាមបរទេស ចំនួន៤៨នាក់…

1 month ago