អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានបង្ហាញផែនការដ៏អស្ចារ្យមួយក្នុងការសាងសង់កីឡដ្ឋាន King Salman នៅឆ្នាំ ២០២៩ ។ អគារកីឡាដ្ឋានដ៏ទំនើបនេះនឹងមានកន្លែងអង្គុយចំនួន ៩២,000 និងលាតសន្ធឹងលើផ្ទៃដីដ៏គួរឱ្យចាប់អារម្មណ៍លើសពី 660,000 ម៉ែត្រការ៉េក្នុងរាជធានី រីយ៉ាដ(Riyadh) ។Read More
ប្រភពពីBTV News បានឲ្យដឹងថានគរបាលនៅវិមានកាពីតូល (Capitol) របស់សហរដ្ឋអាមេរិក បានចាប់ខ្លួនសកម្មជនជ្វីហ្វដែលតវ៉ាប្រឆាំងនឹងការគាំទ្រយោធារបស់អាមេរិក សម្រាប់អ៊ីស្រាអែល នៅខាងក្នុងអាគារសភាកាលពីថ្ងៃអង្គារ (២៣ កក្កដា) មួយថ្ងៃមុនពេលលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវបានកំណត់ពេលថ្លែងសុន្ទរកថាទៅកាន់សភា។Read More
ប្រភពពីBTV News បានឲ្យដឹងថា មានការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងនគរបាលអ៊ីស្រាអែល និងនិស្សិតសាកសលវិទ្យាល័យនិយមជ្រុល កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការប្រកាសថា យោធារដ្ឋនៅសប្តាហ៍ក្រោយនឹងចាប់ផ្តើមចេញការកេណ្ឌយោធាចំពោះនិស្សិតសាកលវិទ្យាល័យនិយមជ្រុល ដែលកាលពីពេលមុន ត្រូវបានលើកលែងពីការបម្រើយោធា។Read More
សហភាពអឺរ៉ុប (EU) បានប្រកាសដាក់ទណ្ឌកម្មលើជនជាតិអ៉ីស្រាអែល ៥នាក់ និងអង្គភាពចំនួន ៣ ដោយលើកឡើងថា ពួកគេគឺជាអ្នកទទួលខុសត្រូវចំពោះ «ការរំលោភសិទ្ធិមនុស្សមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ» ប្រឆាំងជនជាតិប៉ាឡេស្ទីន នៅតំបន់ West Bank និង East Jerusalem។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ ២០២៤។Read More
(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្ដើមបញ្ជូនគ្រាប់បែកទម្ងន់ ២២០គីឡូក្រាម ទៅឱ្យអ៉ីស្រាអែលឡើងវិញ ប៉ុន្តែនឹងមិនផ្គត់ផ្គង់ គ្រាប់បែកទម្ងន់ ៩០០គីឡូម៉ែត្រនោះទេ ដោយសារបារម្ភថាគ្រាប់បែកខ្នាតធំនេះអាចនឹងត្រូវបានប្រើប្រាស់លើតំបន់មានដង់ស៊ីតេប្រជាជនរស់នៅច្រើន ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។Read More




