ប្រធានព្រឹទ្ធសភាប៉ាគីស្ថានឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី បានលើកឡើងថាប៉ាគីស្ថានស្វាគមន៍ឱ្យកម្ពុជាចូលជាសមាជិកអង្គការសហប្រតិបត្តិការឥស្លាមដោយបានកោតសរសើរពីការកសាងបានសុខដុមនីយកម្មសាសនាក្នុងប្រទេសកាន់ព្រះពុទ្ធសាសនាកម្ពុជា។
Feature Post
ឯកឧត្តម ឡា ឡៃ និងឯកឧត្តម ម៉ាត់ ហ្គោហ្វូត ដឹកនាំកិច្ចប្រជុំត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីជួបជុំសាសនិកឥស្លាម បួងសួងសុំសន្តិភាព(អិចទីម៉ាក)
(ខេត្តត្បូងឃ្មុំ)៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយឱ្យកាន់តែល្អប្រសើរ ក្នុងឱកាសនៃពិធីជួបជុំសាសនិកឥស្លាម (អិចទីម៉ាក) ដែលនឹងឈានចូលមកដល់នាពេលខាងមុខ នៅព្រឹកថ្ងៃពុធ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា និងដាក់ចេញផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់។Read More
សិស្សានុសិស្សសាលារៀនសុវណ្ណភូមិ 762នាក់ ទទួលវិញ្ញាបនបត្រគុណវុឌ្ឍិភាសាអង់គ្លេសខេមប្រ៊ីជ ខណៈដែលសាលារៀនសុវណ្ណភូមិទទួលត្រូវបានទទួលស្គាល់ជាមជ្ឈមណ្ឌលត្រៀមប្រលងcambridgeកម្រិតមាស ដំបូងគេនៅកម្ពុជា
សិស្សានុសិស្សជ័យលាភីចំនួន ៧៦២នាក់ មកពីទូទាំងព្រះរាជាណាចក្រកម្ពុជា បានទទួលវិញ្ញាបនបត្រគុណវុឌ្ឍិភាសាអង់គ្លេសខេមប្រ៊ីជ (Cambridge English) ពីសាលារៀនសុវណ្ណភូមិ ក្នុងពិធីដ៏អធិកអធម ដែលRead More
ស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុប(NTC Group)ដែលមានបុត្រសម្ព័ន្ធស្ថាប័នអប់រំចំនួន ៥ រៀបចំ ប្រជុំបូកសរុបការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត ឆ្នាំ២០២៦របស់ខ្លួន
ស្ថាប័នអប់រំ អ៊ិនធីស៊ីគ្រុប(NTC Group) ដែលមានបុត្រសម្ព័ន្ធស្ថាប័នអប់រំចំនួន៥ រួមមាន៖ សាលាកុមារប៉ាស៊ីហ្វិក, សាលាអន្តរជាតិ អាមេរិកាំងប៉ាស៊ីហ្វិក, សាលាសុវណ្ណភូមិ, សាលាអ៊ិស វ៉េស និង NTC Exam CentreRead More
រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីតជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន
រដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman បានជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែមករាឆ្នាំ២០២៦ ខណៈដែលព្រះអង្គយាងបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងវ៉ាស៊ីនតោន។Read More
កម្ពុជាបណ្ដេញចេញជនជាតិមីយ៉ាន់ម៉ា៧២៩នាក់ តាមយន្តហោះពិសេស ពាក់ព័ន្ធការឆបោកតាមអនឡាញ និងគ្មានលិខិតឆ្លងដែន
ភ្នំពេញ៖ នៅយប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ច បានបណ្តេញជនជាតិមីយ៉ាន់ម៉ា សរុបចំនួន ៧២៩នាក់ (ស្រី២១៧នាក់) ចេញពីប្រទេសកម្ពុជា តាមរយៈយន្តហោះពិសេស ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (online scam) ។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការនារាត្រីថ្ងៃទី ២៩ ខែមករា នេះ។Read More
កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងជំរុញឱ្យមានការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នា ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្នុងប្រទេសហ្វីលីពីន។Read More
ភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយ៉េ (TIKA) ចូលរួមគាំទ្រគម្រោង”ការលើកកម្ពស់សហគមន៍កសិកម្ម តាមរយៈការ កែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយចីរភាពនៅកម្ពុជា
ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងពីធីសម្ពោធជាផ្លូវការគម្រោង”ការលើកកម្ពស់សហគមន៍កសិកម្ម តាមរយៈការ កែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយចីរភាពនៅកម្ពុជា” ស្ថិតនៅភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។Read More




