ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាទទួលបានជំនួយមនុស្សធម៌ តាមរយៈការទម្លាក់ពីយន្តហោះយោធារបស់ប្រទេសហ្ស៊កដានី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ កងកម្លាំងយោធាហ្ស៊កដានី បាននិយាយថា ការទម្លាក់ជំនួយមនុស្សធម៌តាមយន្តហោះដែលធ្វើឡើងនៅក្នុងតំបន់ដែលក្បួនយន្តហោះមិនអាចទៅដល់នោះ ត្រូវបានបញ្ចប់ជាមួយនឹងយន្តហោះប្រភេទ C130 ចំនួនពីរគ្រឿង ពីកងទ័ពអាកាស Royal Jordanian។ នេះបើតាមការផ្សាយដោយសារព័ត៌មានចិន Xinhua នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។Read More
រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសផ្អាកអាជ្ញាប័ណ្ណនាំចេញប្រហែល ៣០ សម្រាប់ឧបករណ៍យោធាទៅកាន់អ៊ីស្រាអែល។ ការសម្រេចចិត្តផ្អាកនេះ កើតឡើងបន្ទាប់ពីការពិនិត្យឡើងវិញអំពីការអនុលោមតាមច្បាប់របស់អ៊ីស្រាអែលជាមួយនឹងច្បាប់មនុស្សធម៌អន្តរជាតិ ខណៈសង្គ្រាមនៅហ្គាហ្សាកំពុងបន្ត ដែលបណ្តាលអោយជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់បាត់បង់ជីវិត។Read More
គណបក្សប្រឆាំងនៅអ៊ីស្រាអែលអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការដកតំណែងនាយករដ្ឋមន្ត្រី Netanyahu ដោយគូសបញ្ជាក់ថា អ៊ីស្រាអែលស្ថិតក្នុងស្ថានភាពអាសន្នដែលមិនធ្លាប់មានពីមុនមក ដោយបានប្រឈមនឹងបញ្ហាជាច្រើនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងរដ្ឋធម្មនុញ្ញផងដែរ។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។Read More
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ធ្ងន់ធ្ងរ បានវាយប្រហារខេត្តភាគខាងលិចប្រទេសយេម៉ែន បណ្តាលអោយមានមនុស្សស្លាប់កើនឡើតរហូតដល់ ៦០នាក់ និងមនុស្ស ២៦៨,០០០នាក់ បានរងផលប៉ះពាល់ ចាប់តាំងពីចុងខែកក្កដាមក។ នេះបើយោងតាមអង្គការសហប្រជាជាតិ ដកស្រង់ផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។Read More
លោក Muhammad Yunus បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសបង់ក្លាដែសនឹងរៀបចំការបោះឆ្នោតថ្មី បន្ទាប់ពីការកែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យសំខាន់ៗ។ នេះជាការលើកឡើងរបស់លោក នៅក្នុងសន្និសីទពិសេសមួយ នៅទីក្រុង Dhaka ទៅកាន់អ្នកការទូតបរទេសជាលើកដំបូង បន្ទាប់ពីចូលកាន់តំណែងជាប្រធានរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេស បន្ទាប់ពីនាយករដ្ឋមន្រ្តី Sheikh Hasina បានលាលែងពីតំណែង ហើយបានភៀសខ្លួន ចំពេលមានការតវ៉ាដោយហិង្សាអំពាវនាវអោយលោកស្រីចុះចេញពីតំណែង។Read More




