ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប និងប្រភពសន្តិសុខប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់រថយន្តចំនួន ២០០ គ្រឿងដែលផ្ទុកដោយការផ្គត់ផ្គង់ជំនួយមនុស្សធម៌ បានចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ (២៦ ឧសភា) តាមរយៈច្រកឆ្លងកាត់ កេរឹម ស្ហាលូម (Kerem Shalom) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។Read More
(អ៊ីរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បាននិយាយថា ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ បានធ្លាក់កាលពីថ្ងៃអាទិត្យ ខណៈកំពុងឆ្លងកាត់តំបន់ភ្នំដែលហ៊ុំព័ទ្ធដោយអ័ព្ទក្រាស់ នៅតាមផ្លូវត្រឡប់ពីដំណើរទស្សនកិច្ចនៅប្រទេស Azerbaijan។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។Read More
គិតត្រឹមល្ងាចថ្ងៃអាទិត្យ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៣៤នាក់ ខណៈមនុស្សចំនួន១៦នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន ដែលបង្កឡើងដោយគ្រោះទឹកជំនន់ដ៏គំហុក និងកម្អែភ្នំភ្លើងវាយប្រហារលើកោះស៊ូម៉ាត្រាភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការគូសបញ្ជាក់ពីមន្ត្រីគ្រោះមហន្តរាយក្នុងតំបន់ ដែលដកស្រង់ផ្សាយដោយសារព័ត៌មាន The Jakarta Post នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។Read More
ម៉ាឡេស៊ី ៖ រាជរដ្ឋាភិបាលម៉ាឡេស៊ី សហការជាមួយសម្ព័ន្ធពិភពឥស្លាម(Rabitah) បានរៀបចំសន្និសីទមេដឹកនាំសាសនាអន្តរជាតិ នៅទីក្រុងកូឡាឡាំពួរនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ការសន្ទនាអន្តរជំនឿ ផ្លាស់ប្ដូរគំនិត ចែករំលែកបទពិសោធន៍ និងស្វែងរកមធ្យោបាយសម្រាប់កិច្ចសហការ រវាងមេដឹកនាំសាសនា មុហ្វទី អ្នកប្រាជ្ញ អ្នកដឹកនាំសហគមន៍ និងអ្នកនយោបាយ ឆ្ពោះទៅសម្រេចបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនាសម្រាប់ពិភពលោក។Read More




