ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង១០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាពៅ ក្រុម០១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អគ្គីភ័យផ្តើមពីផ្ទះឈើ ទំហំ (៥ម៉ែត្រ x ៦ម៉ែត្រ) ដោយត្រូវឆេះខូចខាតតុ ទូរ ទូរទស្សន៍ គ្រែ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង ហើយរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន០៥ខ្នងផ្ទះផ្សេងទៀត។ ចំពោះ ករណីខាងលើនេះ ត្រូវបានអជ្ញាធរ ប្រជាពលរដ្ឋ និង កម្លាំងសមត្ថកិច្ចជំនាញរបានអន្រាគមន៍ គ្រប់គ្រងបាននៅម៉ោង ៧និង២០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។
Feature Post
ប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា ចាត់ទុកសកម្មភាពឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា គឺជាទង្វើយង់ឃ្នង ព្រៃផ្សៃ និងអមនុស្សធម៌
ថ្លែងក្នុងពិធីជួបជុំអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមុស្លីមកម្ពុជា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពាន របស់យោធាថៃមកលើដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងបានចាត់ទុកសកម្មភាពឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា គឺជាទង្វើយង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ អសីលធម៌ គ្មានសច្ចធម៌ និងគ្មានច្បាប់ទម្លាប់។ ឯកឧត្តម សុះ មុះសិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវរាល់វិធានការណ៍ និងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមច្បាប់ និងគោលការណ៍អន្តរជាតិជាធរមាន ស្របតាមអភិក្រម «ស្ងាត់តែមិនស្ងៀម» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។Read More
រដ្ឋបាលស្រុកទឹកផុស ប្រកាសឱ្យពលរដ្ឋផ្អាកប្រើទឹកក្នុង «អូរឬស្សី» ដោយសារសង្ស័យមានសារធាតុពុល
កំពង់ឆ្នាំង៖ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលស្រុកទឹកផុស បានប្រកាសឲ្យប្រជាពលរដ្ឋដែលមានទីលំនៅជាប់ជាមួយ «អូរឬស្សី» និងអ្នកប្រើប្រាស់ទឹកអូរនៃភូមិតានៃ ភូមិស្រែរបង ភូមិព្រៃតាំងធ្នង់ និងភូមិបឹងស្ទង នៅក្នុងឃុំជៀប និងភូមិក្រោយវត្ត ភូមិត្រពាំងក្របៅ ក្នុងឃុំខ្លុងពពក ផ្អាកប្រើប្រាស់ទឹកអូរនោះមួយរយៈពេលសិន ដោយសារក្រុមការងារកំពុងយកទឹកទៅពិសោធន៍ ខណៈសង្ស័យមានសារធាតុពុល។Read More
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីអូស្មាន ហាស្សាន់ ស្នើសុំការសហការគាំទ្រ ពីរដ្ឋាភិបាលឥណ្ឌូណេស៊ីបន្តជួយគាំទ្រសហគមន៍ឥស្លាមកម្ពុជាលើវិស័យអប់រំ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានស្នើសុំការសហការគាំទ្រពីឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក៏ដូចជារដ្ឋាភិបាលឥណ្ឌូណេស៊ី បន្តជួយគាំទ្រសហគមន៍Read More
កុមារាខ្មែរឥស្លាមមានបញ្ហាបាក់ឆ្អឹងដើមដៃ និងជំងឺឈាមក្រកកទទួលបានការព្យាលពី សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដោយឥតគិតថ្លៃ
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំកុមារា “ហាទីម នើសស៊្រុតទី” អាយុ5ឆ្នាំ មានបញ្ហាបាក់ឆ្អឹងដើមដៃ និងជំងឺឈាមក្រកក (Hemophilia A) រស់នៅភូមិត្រពាំងបេង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។Read More
(ហ៊្សេរុយសាឡិម)៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហ្គីដន សាអា (Gideon Sa’ar) រដ្ឋមន្រ្តីក្រសួងការបរទេស នៃរដ្ឋអុីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលបើកទំព័រដំបូងនៃការផ្លាស់ប្តូរកម្លាំងពលកម្មជាមួយគ្នាទៅវិញទៅមក ដែលនឹងកំណត់នូវយន្តការ និងអាចផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាអាចពិចារណាក្នុងការទៅធ្វើការងារលើវិស័យកសិកម្ម និងវិស័យផ្សេងទៀតនៅពេលដ៏ខ្លីខាងមុខនេះ។Read More
សាលារៀនសុវណ្ណភូមិ ទីតាំងតាខ្មៅទី៣ ត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាព លោកឧកញ៉ា ជាធីឡាយ អគ្គនាយក អ៊ិនធីសុីគ្រុប
សាលារៀនសុវណ្ណភូមិតាខ្មៅទី៣ដែលមាន អគារសិក្សាថ្មីមានទំហំធំទូលាយ និងបរិយាកាសសមស្របសម្រាប់ការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្សត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាពលោកឧកញ៉ា ជាRead More
អគ្គរដ្ឋទូតសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបប្រចាំកម្ពុជា ផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងសហគមន៍ឥស្លាមកម្ពុជា និងអេហ្ស៊ីប
លោកជំទាវ Hala Youssef Ahmed Ragab ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានផ្តល់តម្លៃខ្ពស់Read More
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានរៀបចំពិធីប្រគល់សញ្ញាបត្របឋមសិក្សាឥស្លាម ជូនដល់សិស្សជ័យលាភី ចំនួន ៥០០នាក់ ក្នុងឆ្នាំសិក្សា ២០២៤ ២០២៥ និងភូឈួយទី១ នៅសណ្ឋាគាភ្នំពេញ
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានរៀបចំពិធីប្រគល់សញ្ញាបត្របឋមសិក្សាឥស្លាម ជូនដល់សិស្សជ័យលាភី ចំនួន ៥០០នាក់ ក្នុងឆ្នាំសិក្សាRead More




