ព័ត៌មានជាតិ

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato' Seri…

2 years ago

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Nasser BOURITA រដ្ឋមន្រ្តីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រម៉ារ៉ុក

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Nasser BOURITA រដ្ឋមន្រ្តីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រម៉ារ៉ុក។ (more…)

2 years ago

សម្តេចតេជោហ៊ុន សែនបានធ្វើការកោតសរសើរនិងថ្លែងអំណរគុណដល់បងប្អូនមូស្លីមកម្ពុជាចំពោះការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមថែរក្សា សុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍និងសាសនាបានយ៉ាងល្អ

ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជានៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូន (more…)

2 years ago

បណ្តាអង្គការសមាគម រួមនឹងបងប្អូនសប្បុរសជនមួយចំនួន ចាប់ផ្តើមចែកកញ្ចប់អាហារស្រាយបួសដល់បងប្អូនមូស្លីម ខណៈដែលខែរ៉ម៉ាឌនដ៏ពិសិដ្ឋកាន់តែខិតជិតមកដល់

ភ្នំពេញ៖ ការផ្តល់អាហារជូនដល់អ្នកបួស និងអ្នកដែលមានជីវភាពខ្វះខាត នៅក្នុងសាសនាឥស្លាម គឺជាទង្វើកុសលមួយដែលទទួលបានផលបុណ្យតបស្នងដ៏ច្រើនលើសលប់ ជាពិសេសក្នុងខែរ៉ម៉ាឌន ដែលអ្នកផ្តល់នឹងទទួលបានផលបុណ្យទ្វេដងពីអល់ឡោះជាម្ចាស់។ (more…)

2 years ago

វិហារឥស្លាមនូរុលមួសស៊ីនីន ស្ថិតនៅភូមិសំរោង ខេត្តតាកែវ ដែលមានគម្រោងផ្តួចផ្តើម​ដោយ​អ្នក​ភូមិ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត តំ​ណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត

តាកែវ៖ វិហារឥស្លាមនូរុលមួសស៊ីនីន ដែលជាវិហារមានគម្រោងផ្តួចផ្តើមដោយអ្នកភូមិ មានមូល​ដ្ឋាននៅ ភូមិសំរោង ឃុំរមេញ ស្រុកកោះ​អណ្តែត ខេត្តតាកែវ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បាន​រៀប​ចំពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន…

2 years ago

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា កំណត់យកល្ងាចថ្ងៃពុធ ទី២២ ខែមីនា អោយត្រៀមមើលខ្នើតខែ ដើម្បីចូលបួសតមអាហារខែរ៉ម៉ាឌន ឆ្នាំ១៤៤៤ ម.ស ឬឆ្នាំ២០២៣

ភ្នំពេញ៖ លោក ឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានកំណត់យកល្ងាចថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ដើម្បីត្រៀមមើលខ្នើតខែ ចូលបួសតមអាហារខែរ៉ម៉ាឌន ឆ្នាំ១៤៤៤ ម.ស ឬឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការត្រៀមពិនិត្យមើលខ្នើតខែដើម្បីកំណត់ថ្ងៃចូលបួសខែរ៉ម៉ាឌន ឆ្នាំ១៤៤៤ ម.ស ឬឆ្នាំ២០២៣…

2 years ago

កម្មវិធីអាហារស្រាយបួសខែរ៉ម៉ាឌន ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំធ្វើឡើងដោយមានបងប្អូនខ្មែរឥស្លាមចូលរួមរហូតដល់ជាង ៦ពាន់នាក់

កម្មវិធីអាហារស្រាយបួសខែរ៉ម៉ាឌន ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំធ្វើឡើងដោយមានបងប្អូនខ្មែរឥស្លាមចូលរួមរហូតដល់ជាង ៦ពាន់នាក់ ខណៈឆ្នាំមុនៗមានត្រឹម៥០០០នាក់ប៉ុណ្ណោះ ភ្នំពេញ៖ បន្ទាប់ពីកម្មវិធីជួបជុំអាហារស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិ លើកទី ៧ និងលើកទី ៨ ឆ្នាំ២០២១ ត្រូវបានផ្អាកកាលពីពេលកន្លងទៅ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ និងបានផ្អាក (more…)

2 years ago

ប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្នើអោយឯកអគ្គរដ្ឋទូតគុយវ៉ែត ជំរុញវិនិយោគិនគុយវ៉ែតមកវិនិ​យោគ​លើវិស័យស្រូវអង្ករ វិស័យថាមពល ប្រេង និងឧស្ម័ននៅកម្ពុជា

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាន​ទទួលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារ ជាមួយលោក ម៉ូហាម៉ាត់ អាល់-ហាចរី (Moha​mad Alhjri) ឯកអគ្គរដ្ឋទូតគុយវ៉ែតប្រចាំកម្ពុជា ដែលប្រព្រឹត្តទៅនៅសភាពា​ណិជ្ជកម្ម​កម្ពុជា។ ជំនួប​ពិភាក្សានេះ ផ្តោតជាសំខាន់ទៅលើការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាង​ប្រទេ​សទាំង​ពីរ​។…

2 years ago

រដ្ឋបាលជលផល ហាមធ្វើការនេសា​ទ​ត្រី​កាម៉ុង​ក្នុង​រដូវ​ពង​កូន ​ចាប់​ផ្ដើម​ពីថ្ងៃទី​ ១៥​ ខែមក​រា ដល់​ថ្ងៃទី ៣​១ ខែមីនា​

ដើម្បីរួម​ចំណែក​ថែរក្សា និង​ការពារ​ធន​ធាន​ជល​ផល​សមុទ្រ​កម្ពុជា​ឱ្យមាន​និរន្តរ​ភាព ការនេសា​ទ​ត្រី​កាម៉ុង​ក្នុង​រដូវ​ពង​កូន ដែល​ចាប់​ផ្ដើម​ពីថ្ងៃទី​ ១៥​ ខែមក​រាដល់​ថ្ងៃទី​ ៣​១ ខែមីនា​ខាងមុខ គឺ​ត្រូវបា​ន​​ហាមឃា​ត់​​ជាដាច់​ខា​ត។ នេះ​បើយោ​ងសេ​ចក្ដីជូន​ដំណឹង​រប​ស់​រដ្ឋបាល​ជលផ​ល​ នៃក្រសួង​កសិកម្ម​ រុក្ខា​ប្រមា​ញ់ និង​នេសាទ​។ ប្រភព៖ Phnom Penh Post

2 years ago