ព័ត៌មានអន្តរជាតិ

អាមេរិកនឹងបញ្ជូនគ្រាប់បែកទម្ងន់ ២២០គីឡូក្រាម ឱ្យអ៉ីស្រាអែលឡើងវិញក្រោយពីផ្អាកមួយរយៈ

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្ដើមបញ្ជូនគ្រាប់បែកទម្ងន់ ២២០គីឡូក្រាម ទៅឱ្យអ៉ីស្រាអែលឡើងវិញ ប៉ុន្តែនឹងមិនផ្គត់ផ្គង់ គ្រាប់បែកទម្ងន់ ៩០០គីឡូម៉ែត្រនោះទេ ដោយសារបារម្ភថាគ្រាប់បែកខ្នាតធំនេះអាចនឹងត្រូវបានប្រើប្រាស់លើតំបន់មានដង់ស៊ីតេប្រជាជនរស់នៅច្រើន ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ (more…)

10 months ago

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បង្ហាញឆន្ទៈក្នុងការស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសជិតខាងស៊ីរី ក្រោយកាត់ផ្តាច់អស់ជាង១២ឆ្នាំ

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានបង្ហាញឆន្ទៈក្នុងការស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសស៊ីរី ដែលជាប្រទេសជិតខាង ក្រោយទំនាក់ទំនងត្រូវបានកាត់ផ្តាច់អស់រយៈពេលជាង ១២ឆ្នា (more…)

10 months ago

អ៊ីស្រាអែលយល់ព្រមបញ្ជូនប្រតិភូទៅចរចារជាមួយក្រុមហាម៉ាស់ករណីដោះលែងចំណាប់ថ្នូរ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានយល់ព្រមបញ្ជូនគណៈប្រតិភូមួយសម្រាប់កិច្ចពិភាក្សាស្តីពីការធានាការដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួននៅក្នុងការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ការិយាល័យរបស់លោក Netanyahu បាន (more…)

10 months ago

តុលាការម៉ាឡេស៊ី បដិសេធបណ្តឹងរបស់អតីតនាយករដ្ឋមន្រ្តី Najib Razak ដែលស្នើសុំប្តូរមកឃុំខ្លួនក្នុងផ្ទះជំនួសឱ្យជាប់ពន្ធនាគារ

ម៉ាឡេស៊ី៖ កាលពីថ្ងៃពុធ តុលាការប្រទេសម៉ាឡេស៊ី បានច្រានចោលបណ្តឹងរបស់អតីតនាយករដ្ឋមន្រ្តី លោក Najib Razak ដែលស្នើសុំផ្លាស់ប្តូរការឃុំខ្លួនពីពន្ធនាគារ មកជាការឃុំខ្លួននៅក្នុងគេហដ្ឋានជំនួសវិញ ដែលបច្ចុប្បន្នលោកកំពុងស្ថិតក្នុងពន្ធនាគារ ជុំវិញបទចោទពាក់ព័ន្ធនឹងអំពើពុករលួយក្នុងគម្រោងអភិវឌ្ឍសេដ្ឋកិច្ច 1MDB ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាម៉េរិក ។ (more…)

10 months ago

ករណីទាហានអ៊ីស្រាអែលចងជនជាតិប៉ាឡេស្ទីននឹងរថយន្តយោធាអំឡុងការវាយប្រហារនៅទីក្រុង Jenin អង្គការសហប្រជាជាតិថា មិនអាចទទួលយកបាន និងទាមទារឱ្យមានការស៊ើបអង្កេត

ឆ្លើយតបទៅនឹងករណីដែលយោធាអ៊ីស្រាអែលបានចងជនជាតិប៉ាឡេស្ទីនទៅនឹងរថយន្តយោធា អំឡុងពេលការវាយប្រហារនៅទីក្រុង Jenin ភាគខាងលិចវេសប៊ែង ដែលកាន់កាប់ដោយអ៊ីស្រាអែល ប្រមុខសិទ្ធិ (more…)

10 months ago

ប្រទេសឥណ្ឌូណេស៊ីបានបើកដំណើរការរោងចក្រផលិតអាគុយរថយន្តអគ្គិសនី (EV) ដំបូងរបស់ខ្លួនកាលពីថ្ងៃទី០៣ ខែកក្កដា ដែលជារោងចក្រដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

រោងចក្រនេះមានទីតាំងនៅទីក្រុងការ៉ាវ៉ាង នៃកោះជ្វាខាងលិច ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PT HLI Green Power ដែលជាការបណ្តាក់ទុនរួមគ្នារវាងសាជីវកម្មអាគុយរបស់ឥណ្ឌូណេស៊ី និងក្រុមហ៊ុន Hyundai Motor Group និង LG Energy Solution (LGES) របស់កូរ៉េខាងត្បូង។ ជាមួយនឹងការវិនិយោគចំនួន ១ប៊ីលានដុល្លារអាម៉េរិក…

10 months ago

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិយាយថា ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ត្រៀមបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់តំបន់ហ្គាហ្សា

កាលពីថ្ងៃចន្ទ ទី១ ខែកក្កដា ម៉ាឡេស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយឥណ្ឌូនេស៊ីក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់តំបន់ហ្គាហ្សា ប្រសិនបើត្រូវបានផ្តល់អាណត្តិដោយអង្គការសហប្រជាជាតិ (UN) ហើយនាយករដ្ឋមន្ត្រី Anwar Ibrahim បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ីលោក Prabowo Subianto។ (more…)

10 months ago

ផ្ទុះធុងហ្គាសក្នុងភោជនីយដ្ឋានមួយ ក្នុងទីក្រុង Izmir ភាគខាងលិចប្រទេសតួកគី បណ្តាលអោយមានមនុស្សស្លាប់ ៥នាក់ និងរបួស ៦៣នាក់

អាជ្ញាធរនៃប្រទេសតួកគី បាននិយាយថា មានហេតុការណ៍ផ្ទុះធុងហ្គាសមួយបានកើតឡើង នៅភោជនីយដ្ឋានមួយ ក្នុងទីក្រុង Izmir ភាគខាងលិចប្រទេសទួរគី កាលពីថ្ងៃអាទិត្យ បណ្តាលអោយមនុស្ស ៥នាក់ស្លាប់ និង ៦៣នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។ (more…)

10 months ago

អារ៉ាប៊ីសាអូឌីត អភិវឌ្ឍផ្លូវថ្មើរជើងទៅរូងភ្នំហ៊ីរ៉​កន្លែងប្រវត្តិសាស្ត្រឥស្លាម ដើម្បីសម្រួលដល់ភ្ញៀវទស្សនា

ហ៊ីរ៉គឺជាភ្នំមួយដែលមានចម្ងាយប្រហែលពីរម៉ាយពីកាកហ្ពះ នៅជិតកំពូលមានរូងភ្នំតូចមួយដែលគេស្គាល់ថារូងភ្នំហ៊ីរ៉ ដែលមានប្រវែងតិចជាង ៤ ម៉ែត្រ និងទទឹងជាង ១,៥ ម៉ែត្រ វាជាកន្លែងទីនេះដែលព្យាការីមូហាំម់ាត់ (ﷺ) បាន (more…)

11 months ago

មហាជនផ្ទុះការចាប់អារម្មណ៍លើវិដេអូដែលទាហ៊ានអ៊ីស្រាអែលលែងឆ្កែឲ្យខាំស្ត្រីប៉ាឡេស្ទីនវ័យចំណាស់ម្នាក់កាលពីពេលថ្មីៗនេះ

ស្ត្រីនោះត្រូវបានគេស្គាល់ឈ្មោះថាDawlat Abdullah Al Tanani អាយុ៦៦ឆ្នាំ ត្រូវបានសត្វឆ្កែវាយប្រហារខណៈពេលដែលគាត់កំពុងដេកនៅក្នុងផ្ទះរបស់គាត់ក្នុងតំបន់ជនភៀសខ្លួនហ្គាហ្សាស្ទ្រីប ត្រូវបានរងរបួស (more…)

11 months ago