ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ កម្ពុជាត្រៀមរៀបចំម្ហូបអាហារហាឡាល់សម្រាប់កីឡាករកីឡាការនីជាមូស្លីមដែលនឹងត្រូវមកចូលរួមប្រកួតទាំងអស់
ភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ រួមជាមួយគណៈកម្មាការហាឡាល់កម្ពុជាបានកំពុងត្រៀមរៀបចំនូវមុខម្ហូបអាហារហាឡាល់សម្រាប់កីឡាករកីឡាការនីជាមូស្លីមដែលមកពីបណ្តាប្រទេសជាមិត្តមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជួយសម្រួលទៅដល់ពួកគេក្នុងកំឡុងពេលស្នាក់នៅកម្ពុជា ក៏