ព័ត៌មានជាតិ

សមាគមប្រភពល្អកម្ពុជា បានបញ្ជូននិស្សិតចំនួន២២នាក់ ទៅបន្តការសិក្សានៅប្រទេសហ្សកដានី

សមាគមប្រភពល្អកម្ពុជា បានបញ្ជូននិស្សិតចំនួន២២នាក់ ទៅបន្តការសិក្សានៅប្រទេសហ្សកដានី ក្រោមជំនួយឧបត្ថម្ភអាហារូបករណ៍រយ:ពេល៥ឆ្នាំពីសប្បុរសជននៃរដ្ឋគូវែត នាល្ងាចថ្ងៃចន្ទទី២០ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ។ (more…)

1 year ago

បង្គាស្រស់ដឹកដោយរថយន្តទួរីសមួយគ្រឿងផ្ទុកនូវសារធាតុគីមីហាមឃាត់ត្រូវបានមន្រ្តីជំនាញ ក.ប.ប.​​ និងនគរបាលសេដ្ឋកិច្ច ស្ទាក់ចាប់បាន

(ខេត្តកណ្ដាល)៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ដោយសហការជាមួយនគរបាលសេដ្ឋកិច្ច បានស្ទាក់រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿងជារថយន្តម៉ាកទួរីសផ្ទុកនូវបង្គាស្រស់ចំនួន ១២៤កេស ដែលស្មើនឹង ២,១៣០គីឡូក្រាមដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។ ជាលទ្ធផលនោះមន្រ្តីជំនាញបានរកឃើញសាធារតុគីមី Formolin និងមានចាក់ចាហួយ (CMC) ដែលសារធាតុទាំង២ខាងលើនេះធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ថន់ធ្ងរ និងខុសនឹងច្បាប់ដែលមានចែងជាធរមាន។ (more…)

1 year ago

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ក្នុងពិធីអបអរសាទរទិវាបុណ្យជាតិ លើកទី១០០

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាបុណ្យជាតិ នៃសាធារណរដ្ឋតួកគី លើកទី១០០ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី។ (more…)

2 years ago

ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន ណែនាំអោយអ្នកសារព័ត៌មានមានការស្វែងរកប្រភពច្បាស់លាស់ចំពោះរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងសហគមន៍ខ្មែរឥស្លាម ពិសេសអំពីសាសនាឥស្លាម

ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានមានប្រសាសន៍ណែនាំអោយមានការស្វែងរកប្រភពច្បាស់លាស់ចំពោះរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងសហគមន៍ខ្មែរឥស្លាម ពិសេសការ (more…)

2 years ago

សមាគម សៀហអាប់ឌុលឡោះអាន់នូរី នៃប្រទេសគុយវ៉ែត ឧបត្ថមអគារម៉ាស្ជិតតម្លៃជាង៤១ម៉ឺនដុល្លារ ដល់សហគមន៍ខ្មែរឥស្លាម នៅខេត្តកោះកុង

កោះកុង៖ សមាគម សៀហអាប់ឌុលឡោះអាន់នូរី នៃប្រទេសគុយវ៉ែត តាមរយៈអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ បានជួយសាងសង់អគារម៉ាស្ជិត១ខ្នង មានទំហំ២៥ម៉ែត្រ និងបណ្ដោយ៣៥ម៉ែត្រ ជាមួយឡៅតឿ ដែលមានផ្ទៃក្រឡាសរុប ១,២២៥ម៉ែត្រការ៉េ រួមទាំងការិយាល័យម៉ាស្ជិត សរុបតម្លៃជាង ៤១ម៉ឺនដុល្លារអាមេរិក ដល់ពលរដ្ឋខ្មែរឥស្លាម នៅក្នុងខេត្តកោះកុង ដើម្បីបម្រើដល់ការងាររៀបចំកម្មវិធីផ្សេងៗ ។…

2 years ago

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រើប្រាស់ស្ពានកោះនរាជាបណ្ដោះអាសន្ន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានកោះនរា ភ្ជាប់មកតំបន់កោះពេជ្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ (more…)

2 years ago

សម្តេចតេជោ និងសម្តេចធិបតី ផ្ញើសារបន្ទាន់ទាំងយប់ ពាក់ព័ន្ធស្ថានការណ៍នៅអ៉ីស្រាអែល អំពាវនាវនិស្សិតខ្មែរ និងពលរដ្ឋខ្មែរ ស្តាប់ការណែនាំរបស់អាជ្ញាធរអ៉ីស្រាអែល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានចេញសារបន្ទាន់បន្តបន្ទាប់គ្នាទាំងយប់ពាក់ព័ន្ធការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហា​ម៉ាស់​។ ក្នុងសារសំឡេងរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន និងសម្តេច​ធិបតី ហ៊ុន ម៉ាណែត…

2 years ago

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣៥០គ្រួសារ ក្នុងភូមិកំពង់យោល នៃឃុំគោកពោធិ៍ ខេត្តតាកែវ ទទួលបានអំណោយមនុស្សធម៌ពីលោក សាន់ សុះ និងលោក ឡា ស្មាឯល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោកពោធិ៍

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣៥០គ្រួសារ ក្នុងភូមិកំពង់យោល នៃឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ទទួលបានអំណោយមនុស្សធម៌ពីក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោកពោធិ៍ ដឹកនាំដោយលោក សាន់ សុះ (more…)

2 years ago

សន្និសីទពិភពម៉ាឡាយូ ពិភពឥស្លាម (DMDI) លើកទី២១ ត្រូវបានរៀបចំនៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការចូលរួមរបស់ប្រតិភូ អ្នកវិនិយោគ និងធុរជនបរទេស ពីបណ្តាប្រទេសជាសមាជិករបស់ DMDI

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាសហធិបតីរួមជាមួយ TYT Tun Seri Setia (Dr) Hj Mohd…

2 years ago

កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ចំនួន៩រូប រួមនឹងវីរៈកីឡាករជម្រើសជាតិម៉ូតូទឹក សាលី អ៊ូមើត ទៅចូលរួមប្រកួតដណ្តើមពានរង្វាន់លំដាប់ពិភពលោក នៅសហរដ្ឋអាមេរិក

កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ចំនួន៩រូប រួមនឹងវីរៈកីឡាករជម្រើសជាតិម៉ូតូទឹក សាលី អ៊ូមើត នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានចាកចេញពីប្រទេស ទៅចូលរួមប្រកួតដណ្តើមពានរង្វាន់លំដាប់ពិភពលោក នៅសហរដ្ឋអាមេរិក (more…)

2 years ago