ព័ត៌មានជាតិ

​សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា សហការជាមួយវិទ្យាស្ថាន IIIT រៀបចំសិក្ខា​សា​លាអន្តរជាតិ ស្តីពី “ការកសាងអនាគត​អ្នកដឹកនាំ​ដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាម​នៅកម្ពុជាក្នុង​យុគ​សម័យទំនើប”

Spread the love

ភ្នំពេញ៖ សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT ដែលជាសាកលវិទ្យា​ល័យ​ដំបូង​គេនៅ​ក្នុងប្រទេសកម្ពុជា មានស្ថាបនិកជា​បញ្ញ​វន្តខ្មែរឥស្លាមមកពីក្នុង និងក្រៅប្រទេស នៅថ្ងៃទី២៤ ខែ​សីហា ឆ្នាំ២០២៤ បានសហការជាមួយវិទ្យាស្ថាន International Institute of Islamic Thought ហៅ​កាត់ (IIIT) បានរៀបចំសិក្ខាសាលាអន្តរជាតិមួយ ស្តីពី “ការកសាងអនាគត​អ្នកដឹកនាំ​ដើម្បីអភិវឌ្ឍន៍​សហ​គមន៍​ឥស្លាមនៅកម្ពុជាក្នុងយុគសម័យទំនើប”។

សិក្ខាសាលានេះរៀបចំឡើងរយៈពេល ២ថ្ងៃ​ នៅថ្ងៃទី២៤ និងទី២៥ ខែសីហា ឆ្នាំ២០​២៤ ស្ថិតនៅ​សាល​អគារសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេក​វិទ្យា ដោយមានការចូលរួមធ្វើបទបង្ហាញ​ពីសំណាក់វាគ្មិន​កិត្តិ​យស​ល្បីៗជាច្រើនរូប ដែលអញ្ជើញមកពី International Institute of Islamic Thought called (IIIT) និងមានសិក្ខា​កាម​ចូលរួម​ប្រមាណ ១៤០នាក់ផងដែរ។

នាឱកាសមានមតិសំណេះសំណាលនៅក្នុង​កម្ម​វិធីបើកសិក្ខាសាលា ឯក​ឧត្តម​បណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការនៃសាកលវិទ្យា​ល័យកម្ពុជា គ្រប់គ្រង និង​បច្ចេកវិទ្យា បានសម្តែង​នូវការ​ស្វាគមន៍​ចំពោះ​ថ្នាក់ដឹកនាំវិទ្យាស្ថាន IIIT ដែលបានសហការរៀប​ចំសិក្ខា​នេះ​ឡើងជាលើកទី៣ ដោយ​បាន​ឆ្លុះ​បញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញ​អ្នកដឹកនាំជំនាន់​ក្រោយ ក៏ដូចជាចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍សហគមន៍ឥស្លាមនៅកម្ពុជា។

ឯកឧត្តមសាកលវិទ្យាធិការ បានគូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំមិនមែនគ្រាន់​តែជាការកាន់​តំណែ​ង​នៃអំណាចនោះទេ ប៉ុន្តែវាគឺជាការទទួលខុសត្រូវប្រកបដោយភាពស្មោះត្រង់ និងជាកត្តា​ជម្រុញ​សម្រាប់ការ​ផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍ផងដែរ។ ឯកឧត្តម បានលើកទឹកចិត្ត​ឱ្យសិក្ខា​កាម​ចូលរួមទាំងអស់យកចិត្តទុកស្តាប់ និងចាប់ឱកាសក្រេបយកចំណេះដឹង ដើម្បី​ជាប្រយោ​ជ​ន៍បម្រើ​សហគមន៍នាថ្ងៃខាងមុខ។

ឯក​ឧត្តម​បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល នៃសាកល​វិទ្យា​​ល័យកម្ពុជា គ្រប់គ្រង និង​បច្ចេកវិទ្យា និងជាតំណាងវិទ្យាស្ថាន​អន្តរ​ជាតិ IIIT ប្រចាំនៅកម្ពុជា ក៏បានសម្តែង​នូវ​អំណរគុណ​ដល់វិទ្យាស្ថាន​ដែលជានិច្ចកាលបាន​គាំទ្រ​សកម្មភាព​ជាច្រើននៅកម្ពុជា ​ដូចជាកម្មវិធី​សិក្ខា​សាលា ការផ្តល់អាហារូករណ៍ ការបោះពុម្ពសៀវ​ភៅ​ជា​ដើម ដែលសមិទ្ធិផលទាំងនេះបាន​និង​កំពុង​​បម្រើការងារលើក​កំពស់ក្នុងវិស័យអប់រំ ពិសេស​សហគមន៍ខ្មែរឥស្លាម។

ឯក​ឧត្តម ក៏បានចែករំលែកនូវវិធីសាស្ត្រល្អៗដើម្បីក្លាយជាអ្នកដឹកនាំ និងការពង្រឹងសមត្ថភាពជា​ប្រចាំ ប្រកួតប្រជែងជាមួយនឹងទីផ្សារដែលរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសគឺបច្ចេកវិទ្យា AI។

ដោយឡែក Dato Prof Dr. Moahamad Fauzan Nordin ប្រធានវិទ្យាស្ថាន IIIT ទទួលបន្ទុកកិច្ច​ការ​អាស៊ីបូពា និងអគ្នេហ៍មានការិយាល័យនៅប្រទេសម៉ាឡេស៊ី បានថ្លែងថា សិក្ខាសាលានេះពិតជា​នឹងផ្តល់​ចំណេះដឹងបន្ថែមដល់សិក្ខាកាមដែលមានបំណងក្លាយជាមេដឹកនាំនាថ្ងៃអនាគត ហើយ​លោកក៏បាន​សម្តែង​នូវការកោតសរសើរដល់ថ្នាក់គ្រប់គ្រងសាកលវិទ្យាល័យ CUMT ដែល​បាន​សហការ​រៀបចំសិក្ខាសាលានេះឡើង។

គួរជម្រាបថា សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា (CUMT) តែង​តែ​មាន​កម្ម​វិធី​សិក្ខា​សាលាជាបន្តបន្ទាប់ ដើម្បីចែករំលែកចំណេះដឹងថ្មីៗដល់យុវជន សិស្សនិស្សិត ហើយ​នេះ​គឺជា​លើកទី៣ ​សម្រាប់សាកលវិទ្យាល័យ CUMT ដែលបានរៀប​ចំសិក្ខា​សាលា​ជា​លក្ខណៈ​អន្តរជាតិ ក្រោម​កិច្ចសហការជាមួយវិទ្យាស្ថាន IIIT៕

camm

Recent Posts

ស្ត្រីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងករណីឃាតកម្មដោយប្តីនៅខេត្តតាកែវ ខណៈនេះប្តីត្រូវបានឃាត់ខ្លួនហើយ

ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ…

4 days ago

គណបក្សលីគូដរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា កាតា និងតួកគី ផ្តល់ហិរញ្ញប្បទានដល់គណបក្សអារ៉ាប់ ក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល

គណបក្សលីគូដ (Likud) របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា ប្រទេសកាតា និងតួកគី ត្រូវបានគេអះអាងថា បានផ្តល់មូលនិធិដល់គណបក្សអារ៉ាប់ ដែលចូលរួមក្នុងការបោះឆ្នោតនៅអ៊ីស្រាអែល។ (more…)

4 days ago

ជនជាតិចាមមូស្លីមនៅខេត្តអានយ៉ាង ប្រទេសវៀតណាម សម្តែងប្រារព្ធពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រីនៅភូមិវប្បធម៌និងទេសចរណ៍ជាតិ

ជនជាតិចាមកាន់សាសនាឥស្លាមមកពីខេត្តអានយ៉ាង ប្រទេសវៀតណាម បានរៀបចំការសម្តែងឡើងវិញនូវពិធីបុណ្យរ៉ាយ៉ាអ៊ីឌុលហ្វិត្រី (Raya Aidil Fitri) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍ជាតិរបស់វៀតណាម ក្នុងទីក្រុងហាណូយ។ (more…)

4 days ago

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យជាតិម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Shaharuddin Onn…

4 days ago

សោកនាដកម្មនៅប៉ាគីស្ថាន៖ សិស្សយ៉ាងតិច ២៧នាក់ និងគ្រូម្នាក់ស្លាប់ បន្ទាប់ពីដំបូលសាលារៀនបាក់សង្កត់

យ៉ាងហោចណាស់សិស្ស ២៧នាក់ ដែលភាគច្រើនមានអាយុក្រោម ១៣ឆ្នាំ និងគ្រូម្នាក់ បានស្លាប់ បន្ទាប់ពីដំបូលអគារសាលារៀនមួយបានបាក់រលំ ខណៈពួកគេកំពុងរៀនក្នុងថ្នាក់ នៅថ្ងៃថ្ងៃព្រហស្បតិ៍ នេះនៅទីក្រុងប៉េសាវ៉ា (Peshawar) ភាគខាងជើងប្រទេសប៉ាគីស្ថាន។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ (more…)

3 weeks ago

កម្ពុជា-អ៊ីស្រាអែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីទាញយកកាលានុវត្តភាពថ្មីៗ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Isaac Herzog ប្រធានាធិបតី អ៊ីស្រាអែល ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល…

3 weeks ago