BREAKING NEWS ៖ មនុស្ស១៣នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ឡានក្រុងបើកបុកបង្កាន់ដៃស្ពាន ធ្លាក់ចូលទឹក នៅខេត្តកំពង់ធំ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅថ្ងៃទី២០-១១-២០២៥ វេលាម៉ោង៣:២០នាទី ទាបភ្លឺ នៅចំនុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក រថយន្តក្រុង បានបើកបុកបង្កាន់ដៃស្ពានដោយខ្លួនឯង ហើយធ្លាក់ចូលទឹក ដោយបានឆក់យកជីវិតមនុស្សចំនួន១៣នាក់ ក្នុងនោះស្រី៨នាក់។
យោងតាមរបាយការណ៍បឋម រថយន្តម៉ាកហិនដាយ (Hinday ៤៥កៅអី) មនុស្សជិះក្នុងរថយន្ត សរុប៣៧នាក់ ស្រី១៧នាក់ គិតមកដល់៨:៣០នាទី ឡានត្រូវបានស្ទូចយកចេញពីក្នុងទឹក ដល់លើគោកហើយ និងបានយកសព ចេញពីក្នុងរថយន្ត ចំនួន ១៣នាក់ ស្រី៨។ ចំពោះសពត្រូវបានយកទៅដំកល់នៅត្តកកោះ ឃុមកកោះ ស្រុកសន្ទុក៕






