ភ្ញាក់ផ្អើល! តុលាការធម្មនុញ្ញប្រទេសថៃ ប្រកាសដកលោក ស្រេដ្ឋា ថាវីស៊ីន ពីតំណែងនាយករដ្ឋមន្រ្តី
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធ បានប្រកាសដកនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន ពីតំណែង ក្រោមចោទប្រកាន់ថា លោកបានបំពានរដ្ឋធម្មនុញ្ញ ជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រីដែលធ្វើឡើងកាលពីខែមេសា។ ការដកតំណែងលោក ស្រេដ្ឋា បន្ទាប់ពីកាន់អំណាចតិចជាងមួយឆ្នាំ មានន័យថា សភាត្រូវតែកោះប្រជុំបន្ទាន់ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។Read More




