អារ៉ាប៊ីសាអូឌីតបន្តជួយដល់ប្រទេសយេម៉ែន ដោយបញ្ចេញជំនួយលើកទី២ចំនួន ២៥០លានដុល្លារ ដើម្បីបន្ធូរបន្ថយឱនភាពថវិការបស់រដ្ឋាភិបាល
អារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបញ្ចេញជំនួយចំនួន ២៥០ លានដុល្លារ ដល់រដ្ឋាភិបាលដែលមានការទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសយេម៉ែន។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។Read More