ទាហានតួកគី ២០នាក់បានបាត់បង់ជីវិតនៅពេលដែលយន្តហោះដឹកទំនិញយោធាបានធ្លាក់នៅព្រំដែនហ្សកហ្ស៊ី-អាស៊ែបៃហ្សង់
ក្រសួងការពារជាតិរបស់ប្រទេសតួកគី បានប្រកាសនាថ្ងៃពុធទី១២ខែវិច្ឆិកានេះថា ទាហាន២០នាក់របស់ខ្លួនបានបាត់បង់ជីវិត នៅពេលដែលយន្តហោះដឹកទំនិញយោធាបានធ្លាក់នៅព្រំដែនហ្សកហ្ស៊ី-អាស៊ែបៃហ្សង់។ យន្តហោះ C-130 ដែលផ្ទុកបុគ្គលិកចំនួន២០នាក់លើនោះ បានធ្លាក់កាលពីថ្ងៃអង្គារ បន្ទាប់ពីហោះចេញពីអាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់តួកគី។ តួកគី បញ្ជាក់ថា គ្មានអ្នកនៅរស់រានមានជីវិតនោះទេ។Read More




