រញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារភាគខាងលិចប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ១១១នាក់ស្លាប់ និង ៨៧នាក់រងរបួស។ អគារ មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ ខណៈមនុស្សមួយចំនួននៅតែជាប់នៅក្រោមគំនរបាក់បែក ហើយក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកនៅរស់។ រូបភាព៖ Reuters
រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ លោក ហាកាន ហ្វីដង់ បានឱ្យដឹងថា សន្ធិសញ្ញាការពាររួមត្រីភាគីរវាង តួកគីយ៉េ អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន អាចនឹងពង្រីក ដើម្បីទទួលយកប្រទេសដទៃទៀតនៅក្នុងតំបន់ ជាពិសេស អេហ្ស៊ីប។ កិច្ចព្រមព្រៀងសន្តិសុខត្រីភាគីនេះ ត្រូវបានចុះហត្ថលេខានៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រ។ លោក ហាកាន ហ្វីដង់…
នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ បេក្ខជន លី ហាហ្វីស មកពីវិទ្យាល័យអាពូប៉ាកើឥស្លាមកម្ពុជា និង បេក្ខនារី អៃយោប អាស៊ីណាត មកពីវិទ្យាល័យនូរ៉ូលអ៊ីម៉ាន បានធ្វើដំណើរទៅចូលរួម ការប្រឡងទន្ទេញគម្ពីរអាល់គូរអានចាំមាត់លំដាប់ពិភពលោក លើកទី៤៦ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ាក់កះ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។ (more…)
នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី (JIM) បាននិងកំពុងបន្តអនុវត្តប្រតិបត្តិការត្រួតពិនិត្យ និងចាប់ខ្លួនជាប្រចាំនៅទូទាំងប្រទេស មិនមែនជាប្រតិបត្តិការដែលចាប់ផ្តើមឡើងក្នុងថ្ងៃណាមួយជាក់លាក់នោះទេ។ (more…)
អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធ៥សីហាសប្ដាហ៍នេះថា ខ្លួនកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃសេចក្ដីព្រាងកិច្ចព្រមព្រៀងជាមួយអូម៉ង់លើច្រកសមុទ្ទហ័រមូស ហើយប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងមួយអាចត្រូវបានប្រកាសនៅសប្តាហ៍នេះ។ នោះអាចបើកផ្លូវទឹកដ៏សំខាន់នេះឡើងវិញ បន្ធូរបន្ថយសម្ពាធលើសេដ្ឋកិច្ចពិភពលោក និងជួយបញ្ចប់សង្គ្រាម។ (more…)
មេដឹកនាំសាសនាឥស្លាម និងប្រជាពលរដ្ឋនៅតំបន់ភាគខាងត្បូងប្រទេសថៃ បានរៀបចំពិធីសឡាតហាជាត់ (Hajat) នៅខេត្តណារ៉ាធីវ៉ាត់ ប៉ាតានី យ៉ាឡា និងសុងខ្លា ដើម្បីសុំឱ្យមានសន្តិភាព និងបង្ហាញការបដិសេធចំពោះអំពើហិង្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមប្រដាប់អាវុធកាលពីសប្តាហ៍មុន។ (more…)
អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Mohammad Akraminia បានព្រមានថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹង «រីករាលដាលកាន់តែធំ» ប្រសិនបើសហរដ្ឋអាមេរិកចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់ជាថ្មី។ (more…)
នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ អង្គការពិភពលោកឥស្លាមសម្រាប់ការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ (ICESCO) សហការជាមួយអង្គការមូលនិធិ (more…)
នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ (more…)
រដ្ឋសភាបារាំងបានអនុម័តច្បាប់ថ្មី ដោយហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ មិនឱ្យបង្កើត ឬប្រើប្រាស់គណនីបណ្ដាញសង្គម ចាប់ពីថ្ងៃទី១ ខែកញ្ញា ខាងមុខ។ (more…)