កុមារាខ្មែរឥស្លាមមានបញ្ហាបាក់ឆ្អឹងដើមដៃ និងជំងឺឈាមក្រកកទទួលបានការព្យាលពី សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដោយឥតគិតថ្លៃ
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំកុមារា “ហាទីម នើសស៊្រុតទី” អាយុ5ឆ្នាំ មានបញ្ហាបាក់ឆ្អឹងដើមដៃ និងជំងឺឈាមក្រកក (Hemophilia A) រស់នៅភូមិត្រពាំងបេង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។
បច្ចុប្បន្ន កុមារាកំពុងទទួលការពិនិត្យ វះកាត់ ព្យាបាលយ៉ាងល្អិតល្អន់ និងជោគជ័យ ហើយនឹងមកជួបតាមការណាត់នៅ២សប្តាហ៍បន្ទាប់ ដោយក្រុមគ្រូពេទ្យឯកទេសរបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ថែមទាំងបានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ព្យាបាល ថ្លៃធ្វើដំណើរ និងការចំណាយលើអាហារប្រចាំថ្ងៃជូនអាណាព្យាបាលកុមារាផងដែរ ។
ទឹកចិត្តដ៏មហាសប្បុរសនេះ នាំឱ្យក្រុមគ្រួសាររបស់កុមារាមានក្តីរីករាយជាពន់ពេក និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ជាអនេក ។
ប្រភព៖ TYDA







