• November 17, 2025
 ក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិត្រូវបោះឆ្នោតលើសេចក្តីព្រាងដំណោះស្រាយដែលគាំទ្រផែនការសន្តិភាពហ្គាហ្សា ខណៈដែលអ៊ីស្រាអែលជំទាស់ យ៉ាងដាច់អហង្កាចំពោះរដ្ឋប៉ាឡេស្ទីន

ក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិត្រូវបោះឆ្នោតលើសេចក្តីព្រាងដំណោះស្រាយដែលគាំទ្រផែនការសន្តិភាពហ្គាហ្សា ខណៈដែលអ៊ីស្រាអែលជំទាស់ យ៉ាងដាច់អហង្កាចំពោះរដ្ឋប៉ាឡេស្ទីន

Spread the love
Digiqole Ad
ក្រុមប្រឹក្សាសន្តិសុខនៃអង្កការសហប្រជាជាតិត្រូវបោះឆ្នោតលើសេចក្តីព្រាងដំណោះស្រាយដែលគាំទ្រផែនការសន្តិភាពហ្គាហ្សាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ។ ផែនការនេះរួមមានបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ការបង្កើតរដ្ឋបាលអន្តរកាល និងកម្លាំងសន្តិសុខអន្តរជាតិបណ្តោះអាសន្ននៅតំបន់ហ្គាហ្សា។

សេចក្តីព្រាងចុងក្រោយនេះខុសពីសេចក្តីព្រាងមុនៗ ដោយវាបានលើកឡើងយ៉ាងច្បាស់ពីលទ្ធភាពនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត ដែលជាចំណុចប្រទាំងប្រទើសដែលរដ្ឋាភិបាលអ៊ីស្រាអែលជំទាស់យ៉ាងដាច់ណាត់។ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីណេតាន់យ៉ាហ៊ូ បានប្រកាសថា ជំហររបស់អ៊ីស្រាអែលក្នុងការប្រឆាំងនឹងរដ្ឋប៉ាឡេស្ទីន «មិនបានផ្លាស់ប្តូរសូម្បីតែបន្តិច»។
Digiqole Ad

Related post