ព្រះមហាក្សត្រសាល់ម៉ាន់ នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងព្រះអង្គម្ចាស់រាជទាយាទ មូហាំម៉ាត់ សាល់ម៉ាន់នាយករដ្ឋមន្ត្រី បានផ្ញើព្រះរាជសារអបអរសាទរថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
នៅក្នុងខ្លឹមសារនៃព្រះរាជសារ ព្រះអង្គទាំងទ្វេរបានបង្ហាញពីព្រះទ័យដ៏ស្មោះស្ម័គ្រ សូមថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជា សូមឲ្យព្រះអង្គមានព្រះរាជសុខភាពល្អមាំមួន ព្រះជន្មាយុយឺនយូរ មានការរីកចំរើន និងសុភមង្គល ហើយក៏សូមឲ្យរាជរដ្ឋាផិបាលនិង ប្រជាជនរបស់ព្រះអង្គ ទទួលបាននូវភាពរីកចម្រើនភាពសម្បូណ៏រុងរឿងជានិរន្ត៍។
ប្រភព៖ SPA





