
រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌នៅកម្ពុជា ដែលកំពុងរងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌នៅកម្ពុជា ដែលកំពុងរងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ)៖ តាមរយៈបណ្តាញសង្គមរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៥ខែសីហា ឆ្នាំ២០២៥នេះ លោក អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលជាជំនួយឥតសំណង មានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
ជាក់ស្តែង លោកឯកអគ្គរាជទូត បានបញ្ជាក់ថា រូបលោកផ្ទាល់ និង វរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុនបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្តជាពន់ពេកចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា៕




