
ឥណ្ឌូនេស៊ីបានរៀបចំបញ្ជូនកងកម្លាំងពិសេសក្នុងបេកកម្មមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាដើម្បីផ្តល់ជំនួយស្បៀងអាហារចំនួន ៨០០ តោន តាមរយៈការទម្លាក់ជំនួយពីលើយន្តហោះតាមឆ័ត្រយោងសម្រាប់ពលរដ្ឋប៉ាឡេស្ទីន

ហ្សាការតា៖ អគ្គលេខាធិការនៃក្រសួងការពារជាតិ លោកឧត្តមសេនីយ Tri Budi Utomo បានឱ្យដឹងថា ក្រោមបទបញ្ជាផ្ទាល់របស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ លោកបានរៀបចំដាក់ពង្រាយកងកម្លាំងពិសេសបញ្ជូនក្នុងបេកកម្មមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាដើម្បីផ្តល់ជំនួយស្បៀងអាហារចំនួន ៨០០ ដែលរួមមាន ស្បៀងអាហារគ្រប់ប្រភេទ ភួយសម្រាប់ការការពារកំដៅ ថ្នាំពេទ្យ និងឧបករណ៍សង្គ្រោះបឋមផ្សេងៗ ដើម្បីជួយសង្គ្រោះពលរដ្ឋប៉ាឡេស្ទីនដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីវិបត្តិសង្គ្រាម តាមរយៈការទម្លាក់ជំនួយពីលើយន្តហោះតាមឆ័ត្រយោងស្ថិតក្នុងតំបន់ហ្គាហ្សាផ្ទាល់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូនេស៊ី Antara News នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។
ជាក់ស្តែង ឧត្តមសេនីយ៍ Agus Subiyanto នៅមូលដ្ឋានទ័ពអាកាស Halim Perdanakusuma បានបញ្ជាក់ថា ការរៀបចំបញ្ជូនកងកម្លាំងពិសេសក្នុងបេកកម្មមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាខាងលើនេះ គឺជាការបង្ហាញពីសេចក្តីស្មោះត្រង់ក្នុងការគាំទ្រប្រជាជនប៉ាឡេស្ទីន តាមរយៈសកម្មភាពមនុស្សធម៌ ដើម្បីស្វែងរកសន្តិភាពនៅមជ្ឈិមបូព៌ា ហើយវាស្របពេលជាមួយនឹង ខួបលើកទី 80 នៃការទទួលឯករាជ្យរបស់ប្រទេសឥណ្ឌូនេស៊ី ដូចនេះយើងបានសម្រេចផ្តល់ជំនួយស្បៀងអាហារចំនួន ៨០០ តោនដល់ពលរដ្ឋនៅតំបន់ហ្គាហ្សា។
ខណៈបុគ្គលិកបេសកកម្មសរុបចំនួន 66 នាក់ដែលមកពី កងកម្លាំងប្រដាប់អាវុធ TNI ក្រសួង និងទីភ្នាក់ងាររដ្ឋាភិបាល ទីភ្នាក់ងារជាតិ Alms Agency (Baznas) និងតំណាងប្រព័ន្ធផ្សព្វផ្សាយជាតិ។ ជាក់ស្តែង ឧត្តមសេនីយ៍ Agus បានក្រើនរំលឹកដល់បុគ្គលិក Garuda Merah Putih ចំនួន 66 នាក់ ឱ្យធ្វើការប្រកបដោយវិជ្ជាជីវៈ និងធានាថា ជំនួយមនុស្សធម៌ទៅដល់អ្នកដែលត្រូវការដែលស្ថិតក្នុងតំបន់ហ្គាហ្សាផ្ទាល់។ ហើយបេសកកម្មនេះនឹងដំណើរការរយៈពេល 12 ថ្ងៃជាមួយនឹងផែនការដ៏ជាក់លាក់មួយនៃបេសកកម្មជំនួយមនុស្សធម៌ចាប់ពីការចេញដំណើររហូតដល់ថ្ងៃបញ្ចប់។
