
កិច្ចប្រជុំរវាងកម្ពុជា-ថៃ នៅម៉ាឡេស៊ី បានចាប់ផ្ដើម ក្នុងកិច្ចប្រឹងប្រែងដោះស្រាយជម្លោះព្រំដែន

បណ្ដាថ្នាក់មេដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា និងភាគីថៃ បានចាប់ផ្ដើមជួបប្រជុំនៅប្រទេសម៉ាឡេស៊ី នាថ្ងៃចន្ទ (២៨ កក្កដា) នេះ នៅក្នុងកិច្ចប្រឹងប្រែងបន្ទាន់មួយដើម្បីដោះស្រាយការប៉ះទង្គិចគ្នានៅតាមព្រំដែន ដែលភាគីថៃបានបង្កឡើង ដោយបានឈានចូលដល់ថ្ងៃទី៥ហើយ បើទោះបីជាមានការអំពាវនាវពីអន្តរជាតិឱ្យភាគីថៃ បញ្ឈប់អំពើឈា្លនពាននេះក៏ដោយ។



