• July 1, 2025
 អគ្គលេខាធិការរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយក្រុមនាំមុខ នៃសភាអារ៉ាប៊ីសាអូឌីត ត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការប្រធានសភាអារ៉ាប៊ីសាអូឌីត នៅកម្ពុជា

អគ្គលេខាធិការរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយក្រុមនាំមុខ នៃសភាអារ៉ាប៊ីសាអូឌីត ត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការប្រធានសភាអារ៉ាប៊ីសាអូឌីត នៅកម្ពុជា

Spread the love
Digiqole Ad
ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា រួមជាមួយសហការី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម MUHAMMAD ISMAIL DAHLAWI ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំនៅប្រទេសវៀតណាម និងឯកឧត្តម KHALID ABDULKARIM A. ALTURKI អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ នៃក្រុមនាំមុខសភាអារ៉ាប៊ីសាអូឌីត ដើម្បីត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមបណ្ឌិត Abdullah Bin Mohammed Bin Ibrahim Al-Sheikh ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។

តាមគម្រោងនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិតប្រធានសភា អារ៉ាប៊ីសាអូឌីត នឹងជួបពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ឯកឧត្ដម ឡេង ប៉េងឡុង បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណចំពោះក្រុមនាំមុខនៃគណ:ប្រតិភូជាន់ខ្ពស់សភាអារ៉ាប៊ីសាអូឌីត ដើម្បីឱ្យការៀបចំទទួលដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិតប្រធានសភា អារ៉ាប៊ីសាអូឌីត ប្រព្រឹត្តទៅប្រកបដោយកិត្តិយសបំផុត។
ឯកឧត្តម MUHAMMAD ISMAIL DAHLAWI និងក្រុមនាំមុខនៃគណ:ប្រតិភូជាន់ខ្ពស់សភាអារ៉ាប៊ីសាអូឌីត ក៏បានអរគុណចំពោះក្រុមការងារសភាកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរយ៉ាងល្អិតល្អន់នៅក្នុងការត្រៀមទទួលស្វាគមន៍គណ:ប្រតិភូជាន់ខ្ពស់សភាអារ៉ាប៊ីសាអូឌីតដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនាពេលខាងមុខនេះ។
គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់នៃសភា អារ៉ាប៊ី សាអូឌីតនេះ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា៕
Digiqole Ad

Related post