
ឥណ្ឌូនេសុីគ្រោងនឹងសាងសង់រោងចក្រចម្រាញ់ប្រេងដែលមានសមត្ថភាពផលិតសរុប ១ លានបារ៉ែលក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយការនាំចូល

ហ្សាកាតា៖ រដ្ឋមន្ត្រីនៃប្រទេសឥណ្ឌូនេស៊ី លោក Bahlil Lahadalia បានឱ្យដឹងថា បច្ចុប្បន្នប្រទេសឥណ្ឌូណេស៊ីបាននាំចូលប្រេងឆៅប្រហែល ១ លានបារ៉ែលក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ដូចនេះ ដើម្បីកាត់បន្ថយការនាំចូល ឥណ្ឌូនេស៊ីគ្រោងនឹងសាងសង់រោងចក្រចម្រាញ់ប្រេងនៅលើកោះមួយចំនួនដូចជា Kalimantan និង Sulawesi ដែលមានសមត្ថភាពផលិតប្រេងសរុប ១ លានបារ៉ែលក្នុងមួយថ្ងៃ ដោយធ្វើឱ្យប្រសើរឡើងជាងមុន ខណៈរោងចក្រចម្រាញ់ប្រេងដែលមានសព្វថ្ងៃនេះមានសមត្ថភាពផលិតសរុបបានត្រឹម 500,000 បារ៉ែលប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥។
