
បុរសជាប្ដីបានស្លាប់ប្រពន្ធរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថភ្លើង ក្នុងស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងទេះភ្លើង បណ្ដាលឱ្យប្ដីស្លាប់និងប្រពន្ធបាក់ជើងនិងបាក់ដៃ នេះបើយោងតាមប្រភពព័ត៌មាន ពីប្រជា ពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ពួកគាត់ទាំងពីនាក់រស់នៅភូមិក្រាំងស្គារ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង នៅវេលាម៉ោង ៩.០០ព្រឹក ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥នេះ ត្រង់ចំណុចទីតាំងផ្សាររមាស ក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នេះជាករណីលើកទី១ ដែលបានកើតឡើងនៅក្នុងស្រុកទឹកផុស ដែលបានកើតឡើងនៅតាមបណ្ដោយផ្លូវពាសដែក រថភ្លើង។
ប្រភព៖ កំពង់ឆ្នាំងប៉ុស្តិទាន់ហេតុការណ៍



