គ្រឿងស្រវឹងនឹងត្រូវបានហាមឃាត់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2034 ដែលប្រទេសអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះ

គ្រឿងស្រវឹងនឹងត្រូវបានហាមឃាត់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2034 ដែលប្រទេសអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះ

Spread the love
Digiqole Ad

អារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា គ្រឿងស្រវឹងនឹងត្រូវបានហាមឃាត់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2034 ដែលអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះ។ ព្រះអង្គម្ចាស់ Khalid bin Bandar bin Sultan Al Saud ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត ប្រចាំនៅចក្រភពអង់គ្លេស បានមានបន្ទូលប្រាប់ទៅកាន់ស្ថានីយវិទ្យុឌីជីថលអង់គ្លេស LBC News ថា៖ “នៅពេលនេះ យើងមិនអនុញ្ញាតឱ្យមានជាតិអាល់កុលទេ។ ភាពសប្បាយរីករាយជាច្រើនត្រូវបានអនុញ្ញាត លើកលែងតែគ្រឿងស្រវឹង”។ នេះបើតាមការផ្សាយដោយសារកាសែតអារ៉ាប់ Saudi Gazette កាលពីពេលថ្មីៗកន្លងទៅ។

ព្រះអង្គម្ចាស់ បានមានបន្ទូលបន្ថែមថា៖ “ប្រសិនបើអ្នកចង់ទទួលទានគ្រឿងស្រវឹង គឺអាចធ្វើបានបន្ទាប់ពីអ្នកចេញទៅ មិនមានបញ្ហានោះទេ”។

ការសម្រេចចិត្តនេះ ធ្វើឱ្យប្រទេសអារ៉ាប៊ីសាអូឌីតក្លាយជាប្រទេសទីពីរនៅមជ្ឈិមបូព៌ា ដែលធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់អន្តរជាតិ និងដែលដាក់ច្បាប់ហាមឃាត់គ្រឿងស្រវឹង បន្ទាប់ពីប្រទេសកាតា កាលពីឆ្នាំ២០២២កន្លងទៅ ។

ទោះបីយ៉ាងណា ជុំវិញការហាមឃាត់គ្រឿងស្រវឹងនេះ មិនមែនជាការបង្ខំអោយធ្វើការផ្លាស់ប្តូរវប្បធម៌តាមប្រទេសអារ៉ាប់នោះទេ។ ព្រះអង្គម្ចាស់ Khalid បានមានបន្ទូលបញ្ជាក់ថា៖ អារ៉ាប៊ីសាអូឌីតមិនមានឆន្ទៈក្នុងការផ្លាស់ប្តូរវប្បធម៌របស់អ្នកដទៃឡើយ ហើយរីករាយក្នុងការទទួលស្វាគមន៍ភ្ញៀវ និងទស្សនិកជននៅគ្រប់មជ្ឈដ្ឋាន ។

គួរជម្រាបថា នៅខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ FIFA បានប្រកាសជាផ្លូវការថា អារ៉ាប៊ីសាអូឌីតនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាត់ទាត់ពិភពលោក FIFA World Cup 2034 ផ្នែកបុរស ខណៈជាលើកដំបូងនៃការប្រកួតដែលមានក្រុមរហូតដល់ចំនួន ៤៨ក្រុម។

ការប្រកួតគ្រោងនឹងប្រព្រឹត្តិទៅ នៅពហុកីឡដ្ឋានចំនួន១៥ ទូទាំងទីក្រុងធំៗចំនួន៥ របស់ប្រទេស រួមមាន៖ ទីក្រុងRiyadh, Jeddah, Khobar, Abha និង NEOM៕

Digiqole Ad

Related post