អារ៉ាប៊ីសាអូឌីតពិភាក្សាជាមួយស៊ីរី អំពីមធ្យោបាយដើម្បីគាំទ្រសន្តិសុខ និងស្ថិរភាពរបស់ប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ

អារ៉ាប៊ីសាអូឌីតពិភាក្សាជាមួយស៊ីរី អំពីមធ្យោបាយដើម្បីគាំទ្រសន្តិសុខ និងស្ថិរភាពរបស់ប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ

Spread the love
Digiqole Ad

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា ព្រះអង្គម្ចាស់ Mohammed bin Salman រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត និងប្រធានាធិបតីបណ្តោះអាសន្នស៊ីរី លោក Ahmed Al-Sharaa បានជួបពិភាក្សាអំពីមធ្យោបាយដើម្បីគាំទ្រសន្តិសុខ និងស្ថិរភាពនៃប្រទេសស៊ីរី ក៏ដូចជាវិធីដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ ជំនួបពិភាក្សានេះបានធ្វើឡើងនៅថ្ងៃអាទិត្យ ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត អំឡុងទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ប្រធានាធិបតីស៊ីរី លោក Ahmed Al-Sharaa បន្ទាប់ពីបានចូលកាន់តំណែងកាលពីថ្ងៃពុធ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

នាក្នុងឱកាសនោះ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីទិដ្ឋភាពនៃទំនាក់ទំនង និងឱកាសវិនិយោគក្នុងវិស័យផ្សេងៗ និងបានពិនិត្យមើលការវិវឌ្ឍន៍នៃស្ថានភាពក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឡើងរវាងប្រទេសទាំងពីរផងដែរ។
លោក Ahmed Al-Sharaa បាននិយាយថា៖ “អារ៉ាប៊ីសាអូឌីតបានប្តេជ្ញាចិត្តគាំទ្រប្រទេសស៊ីរី ក្នុងជំនួបជាមួយព្រះអង្គម្ចាស់ Mohammed។ យើងបានបើកកិច្ចប្រជុំដ៏យូរមួយក្នុងអំឡុងពេលដែលយើងមានអារម្មណ៍ និងបានឮពីបំណងប្រាថ្នាពិតប្រាកដមួយដើម្បីគាំទ្រប្រទេសស៊ីរី ក្នុងការកសាងអនាគតរបស់ខ្លួន”៕
Digiqole Ad

Related post