• January 21, 2025
 កម្ពុជានិងម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នារៀបចំគោលដៅទេសចរណ៍មូស្លីម និងការពង្រីកការផ្សព្វផ្សាយទេសចរណ៍មូស្លីម រវាងប្រទេសទាំងពីរ

កម្ពុជានិងម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នារៀបចំគោលដៅទេសចរណ៍មូស្លីម និងការពង្រីកការផ្សព្វផ្សាយទេសចរណ៍មូស្លីម រវាងប្រទេសទាំងពីរ

Spread the love
Digiqole Ad

កម្ពុជានិងម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នារៀបចំគោលដៅទេសចរណ៍មូស្លីម និងការពង្រីកការផ្សព្វផ្សាយទេសចរណ៍មូស្លីម រវាងប្រទេសទាំងពីរ។ កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម DATO SRI TIONG KING SING រដ្ឋមន្ត្រីក្រសួងទេសចរណ៍ វប្បធម៍ និងសិល្ប: ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងជូហូរ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន (ATF 2025) លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។

នាក្នុងឱកាសនោះ រដ្ឋមន្រ្តីទាំងពីរ ក៏បានពិភាក្សាលើការបង្កើតក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាឱ្យមានប្រសិទ្ធភាពខ្ពស់ ការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី១ និងការជំរុញការបង្កើនជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍សំខាន់ៗ នៃប្រទេសទាំងពីរ។

គួរជម្រាបថា កាលពីថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំ២០២៤ កន្លងទៅ ក្រសួងទេសចរណ៍បានរៀបចំវេទិកាទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៤ ក្រោមមូលបទ “ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម” ក្នុងគោលដៅដើម្បីប្រមូលផ្តុំអ្នកជំនាញ និងមានបទពិសោធន៍ល្អៗជាច្រើនពីស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងថ្នាក់ដឹកនាំសហគមន៍មូស្លីម ដើម្បីស្វែងយល់ពីលទ្ធភាព បញ្ហាប្រឈម និងកាលានុវត្តភាពនានាក្នុងការទទួល និងចាប់យកចំណែកនៃទីផ្សារទេសចរណ៍មូស្លីម ដោយឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទេសចរណ៍មូស្លីមពិតជាមានសក្តានុពលខ្ពស់ និងផ្តល់អាទិភាពក្នុងបរិបទនៃវិស័យទេសចរណ៍សកល។

យោងតាមរបាយការណ៍ស្តីពីទេសចរណ៍ពិភពលោក ទេសចរណ៍មូស្លីមមានចំនួនប្រមាណ ១៤៥លាននាក់ នៅឆ្នាំ២០២៣ ហើយត្រូវបានព្យាករណ៍ថា នឹងមានចំនួនប្រហែល ១៦០លាននាក់ នៅឆ្នាំ២០២៤ ខណៈមានការរំពឹងទុកដោយសុទិដ្ឋិនិយមថា នឹងកើនឡើងរហូតដល់ ២៣០លាននាក់ នៅឆ្នាំ២០២៨ខាងមុខ៕

Digiqole Ad

Related post