• December 12, 2024
 ក្រុមយុវជនវប្បធម៌ចាម្ប៍ សហការជាមួយមជ្ឈមណ្ឌលបុប្ផាណា ប្រារព្ធទិវានំប្រពៃណីចាម្ប៍ លើកទី៣ ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយ ថែរក្សាប្រពៃណី ទំនៀមទម្លាប់របស់សហគមន៍ចាម្ប៍ និងឆ្លុះបញ្ចាំងពីភាពសម្បូរបែបផ្នែកវប្បធម៌ចម្រុះរបស់ប្រទេសកម្ពុជា

ក្រុមយុវជនវប្បធម៌ចាម្ប៍ សហការជាមួយមជ្ឈមណ្ឌលបុប្ផាណា ប្រារព្ធទិវានំប្រពៃណីចាម្ប៍ លើកទី៣ ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយ ថែរក្សាប្រពៃណី ទំនៀមទម្លាប់របស់សហគមន៍ចាម្ប៍ និងឆ្លុះបញ្ចាំងពីភាពសម្បូរបែបផ្នែកវប្បធម៌ចម្រុះរបស់ប្រទេសកម្ពុជា

Spread the love
Digiqole Ad

ក្រុមយុវជនវប្បធម៌ចាម្ប៍ សហការជាមួយមជ្ឈមណ្ឌលបុប្ផាណា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានប្រារព្ធទិវានំប្រពៃណីចាម្ប៍ លើកទី៣ ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយ ថែរក្សាប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ចាម្ប៍ និងឆ្លុះបញ្ចាំងពីភាពសម្បូរបែបផ្នែកវប្បធម៌ចម្រុះរបស់ប្រទេសកម្ពុជា។

យោងតាមការបង្ហោះផ្សាយនៅក្នុងហ្វេសប៊ុកផេករបស់ ក្រុមយុវជនវប្បធម៌ចាម្ប៍ បានអោយដឹងថា កម្មវិធីនេះបានរៀបចំធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ ថែរក្សាប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ចាម្ប៍ក្នុងប្រទេសកម្ពុជា និងឆ្លុះបញ្ចាំងពីភាពសម្បូរបែបផ្នែកវប្បធម៌ចម្រុះរបស់ប្រទេសកម្ពុជា។

នៅក្នុងកម្មវិធី គេឃើញមានការរៀបចំស្រ្ដីចាម្ប៍មកបង្រៀនសាធារណជនធ្វើនំលគ្រាំ និងបង្ហាញនំ ចំនួន៥មុខ ផ្សេងៗដែលនាំយកពីខេត្តកំពង់ឆ្នាំង និងត្បូងឃ្មុំ សុទ្ធសឹងជានំប្រពៃណីរបស់សហគមន៍ចាម្ប៍តែងធ្វើសម្រាប់ពិសា ពិសេសនៅពេលមានបុណ្យទានសំខាន់ៗ។ ដែលនំទាំងនោះ រួមមាន៖ នំហៅប៉ាក់ (នំផ្កា), នំតប៉ៃជាល (នំសំបុកចាប), នំតាប៉ៃហ្គាស់, នំក្រាម និងនំលគ្រាំ។

ក្រុមយុវជនវប្បធម៌ចាម្ប៍សង្ឃឹមថា នឹងរៀបចំទិវានេះរៀងរាល់ឆ្នាំ ដើម្បីឱ្យយុវជនចាម្ប៍រួបរួមសាមគ្គី ស្គាល់គ្នាទៅវិញទៅមក ក៏ដូចជាបង្ហាញដល់ប្រជាជនខ្មែរ និងគ្រប់ជាតិសាសន៍ឱ្យបានស្គាល់ និងភ្លក់រសជាតិនំប្រពៃណីចាម្ប៍ ព្រមទាំងបង្ហាញនូវកម្មវិធីវប្បធម៌ប្រពៃណីផ្សេងៗទៀតរបស់ជនជាតិចាម្ប៍ផងដែរ។

Digiqole Ad

Related post