• December 4, 2024
 គណៈគ្រប់ និងនិស្សិតនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យាចំនួន ៣៧នាក់ ត្រូវបានប្រកាសទទួលស្គាល់ជាកងឯកភាពកាយរឹទ្ធិ ក្នុងពិធីបំពាក់កន្សែង និងសច្ចាប្រណិធាន ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា

គណៈគ្រប់ និងនិស្សិតនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យាចំនួន ៣៧នាក់ ត្រូវបានប្រកាសទទួលស្គាល់ជាកងឯកភាពកាយរឹទ្ធិ ក្នុងពិធីបំពាក់កន្សែង និងសច្ចាប្រណិធាន ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា

Spread the love
Digiqole Ad

គណៈគ្រប់ និងនិស្សិតនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យាចំនួន ៣៧នាក់ ត្រូវបានប្រកាសទទួលស្គាល់ជាកងឯកភាព ក្នុងពិធីបំពាក់កន្សែង និងសច្ចាប្រណិធាន ក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា។

ការប្រកាសទទួលស្គាល់នេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីបិទវគ្គតម្រង់ទិសកាយរឹទ្ធិកម្ម ពិធីបំពាក់កន្សែង និងសច្ចាប្រណិធានដល់កាយរឹទិ្ធរៀមច្បង នៃកងឯកភាពសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤

នាឱកាសថ្លែងមតិស្វាគមន៍ ឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះវត្តមាន លោកជំទាវគណៈអធិបតី ដែលបានឆ្លៀតពេលដ៏មានតម្លៃ និងមមារញឹក ដើម្បីមកចូលរួមក្នុងកម្មវិធីនាថ្ងៃនេះ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអង្គពិធីទាំងមូលផងដែរ។

ឯកឧត្តម បានមានប្រសាសន៍ថា កងកាយរឹទ្ធរាមច្បង នៃកងឯកភាពសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា មានគោលបំណងចូលរួមជីវភាពកាយរឹទ្ធ ដើម្បីចូលរួមការងារសង្គម សកម្មភាពមនុស្សធម៌ និងអភិវឌ្ឍបុគ្គលិកលក្ខណៈឱ្យមានសក្តា នុពលពេញលេញ ទាំងផ្លូវកាយ បញ្ញា ចិត្ត និងក្លាយជាពលរដ្ឋល្អ មានទំនួលខុសត្រូវខ្ពស់ក្នុងសង្គមជាតិ និងអន្តរជាតិ។

ក្នុងនាមគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT ឯកឧត្តមសាកលវិទ្យាធិការ បានបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការបើកវគ្គបណ្តុះបណ្តាលបន្ថែមទៀតជូនដល់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតដែលជាកាយរឹទ្ធ នៃកងឯកភាពសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា និងប្តេជ្ញាចិត្តចូលរួមការងារសង្គម សកម្មភាពមនុស្សធម៌ និងសកម្មភាពផ្សេងៗ តាមតែអាចធ្វើទៅបាន។

ដោយឡែក លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសមានមតិសំណេះសំណាល លោកជំទាវបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា ដល់ថ្នាក់ដឹកនាំ និងប្អូនៗនវកាយរឹទិ្ធរៀមច្បង នៃកងឯកភាព សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ដែលបានខិតខំបង្កើតអោយមានសាកលវិទ្យាល័យនេះឡើង ដើម្បីជាការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនោះ លោកជំទាវគណៈអធិបតី ក៏បានចែករំលែកនូវចំណេះដឹងស្តីពីគោលការណ៍គ្រឹះ ច្បាប់កាយរឹទ្ធិ កម្មវិធីអ្នកនាំសារសន្តិភាព និងព័ត៌មានថ្មីៗរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ ជូនដល់អង្គពិធីទាំងមូលផងដែរ៕

Digiqole Ad

Related post