• November 21, 2024
 អនុព័ន្ធយោធាតួកគី លើកឡើងថា កម្ពុជាបញ្ចប់សង្គ្រាមទទួលបានសន្តិភាព មានការវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលមិននឹកស្មានដល់

អនុព័ន្ធយោធាតួកគី លើកឡើងថា កម្ពុជាបញ្ចប់សង្គ្រាមទទួលបានសន្តិភាព មានការវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលមិននឹកស្មានដល់

Spread the love
Digiqole Ad

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកជំទាវ អ៊ូយូ ខូចាអេសហ្វេ (Ulko Kocaefe) ឯកអគ្គរដ្ឋទូត និងលោកវរនាវីឯក លេវិន យិលម៉ាស (Levent YILMAZ) ប្រធានការិយាល័យអនុព័ន្ធយោធានៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នៅទីស្ដីការក្រសួងការពារជាតិ។

ក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានបញ្ជាក់ថា ចាប់តាំងពីមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានជំរុញ និងបង្កើនទំនាក់ទំនងគ្នា ក្នុងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការផ្លាស់ប្តូរព័ត៌មានផ្នែកចារកម្ម បណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យឧស្សាហកម្មយោធាជាដើម និងនៅឆ្នាំ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋតួកគី, ប្រមុខការពារជាតិ នៃប្រទេសទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកផងដែរ។ ក្នុងឆ្នាំ២០២៤នេះ ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ បានជំរុញការអនុវត្តតាមការឯកភាពគ្នា រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ហើយក៏ត្រូវបានចាប់ផ្តើមជាពិសេសនៅក្នុងឱកាសដែលលោកជំទាវឯកអគ្គរដ្ឋទូត និងលោកវរនាវីឯកអនុព័ន្ធយោធាតួកគីនៅក្នុងពេលនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈនៃបេសកកម្មការទូតយោធារបស់លោកវរនាវីឯក អនុព័ន្ធយោធាតួកគីថ្មី ប្រចាំនៅកម្ពុជា ប្រាកដជាពង្រឹងពង្រីកកាន់តែមានភាពជិតស្និទ្ធថែមទៀត នូវកិច្ចទំនាក់ទំនងសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា និងតួកគី កាន់តែត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ។

ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត និងលោកវរនាវីឯក Levent YILMAZ អនុព័ន្ធយោធាតួកគី បានបញ្ជាក់ថា ប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាមទទួលបានសន្តិភាព មានការវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលមិននឹកស្មានដល់។

ជាថ្មីម្ដងទៀត ឯកឧត្តម រ៉ាត់ ដារ៉ារ័ត្ន ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា បានជូនពរដល់លោកជំទាវ Ulko Kocaefe ឯកអគ្គរដ្ឋទូត និងលោកវរនាវីឯក Levent YILMAZ ប្រធានការិយាល័យអនុព័ន្ធយោធា នៃសាធារណរដ្ឋតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕
Cr: ក្រសួងព័ត៌មាន 

Digiqole Ad

Related post