• December 19, 2024
 ផ្ទះប្រជាពលរដ្ឋប្រមាណ៦០ខ្នង ក្នុងស្រុកចំនួនពីរនៃខេត្តត្បូងឃ្មុំ រងការខូចខាតដោយសារភ្លៀងធ្លាក់មួយមេធំ លាយឡំដោយខ្យល់កន្ត្រាក់

ផ្ទះប្រជាពលរដ្ឋប្រមាណ៦០ខ្នង ក្នុងស្រុកចំនួនពីរនៃខេត្តត្បូងឃ្មុំ រងការខូចខាតដោយសារភ្លៀងធ្លាក់មួយមេធំ លាយឡំដោយខ្យល់កន្ត្រាក់

Spread the love
Digiqole Ad
ផ្ទះប្រជាពលរដ្ឋប្រមាណ៦០ខ្នង ក្នុងស្រុកចំនួនពីរ នៅខេត្តត្បូងឃ្មុំ បានរងការខូចខាតរបើកដំបូល និងបាក់សំយាបផ្ទះ ដោយសារមានភ្លៀងធ្លាក់មួយមេធំ លាយឡំដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។

ផ្ទះប្រជាពលរដ្ឋប្រមាណ៦០ខ្នង ក្នុងស្រុកចំនួនពីរ នៅខេត្តត្បូងឃ្មុំ បានរងការខូចខាតរបើកដំបូល និងបាក់សំយាបផ្ទះ ដោយសារមានភ្លៀងធ្លាក់មួយមេធំ លាយឡំដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍រពីសមត្ថកិច្ច ដកស្រង់ផ្សាយដោយទូរទស្សន៍ព័ត៌មាន CNC មានភ្លៀងបានធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ មកលើផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងនោះមាន ឃុំដូនតី មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួនសរុប៤៨ខ្នង ដោយរងការខូចខាតកម្រិតស្រាល ចំនួន២៤ខ្នង។
ជាមួយគ្នានោះ ស្របពេលភ្លៀងនឹងខ្យល់កន្ត្រាក់ខាងលើ ក្នុងស្រុកអូររាំងឪ ធ្វើឱ្យលំនៅឋានពលរដ្ឋក្នុងស្រុកអូរាំងឪរងការខូចខាត សរុបចំនួន១២ខ្នង និងសួនកីឡារបស់សាលារៀន១ផងដែរ។
ក្រោយពីទទួលបានដំណឹងគ្រោះខ្យល់កន្ត្រាក់នេះ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរមូលដ្ឋានក៏បាននាំយកអំណោយកាកបាទក្រហម ទៅចែកជូនដល់ពលរដ្ឋដែលរងគ្រោះ និងបានណែនាំដល់ពលរដ្ឋដែលមានផ្ទះតូច មិនធានាសុវត្ថិភាព ពេលដែលមានភ្លៀងធ្លាក់ ត្រូវរកកន្លែងជ្រកកោននៅផ្ទះអ្នកជិតខាង ជៀសវាងមានគ្រោះថ្នាក់កើតឡើង៕
Digiqole Ad

Related post